ហេតុ​អ្វី​បាន​ជា​គុណ​តម្លៃ​បុគ្គល( Personal Values ) ​សំខាន់​បំផុតក្នុងឆាកជីវិតអ្នក?​



តើ​អ្វី​ទៅ​ដែល​សំខាន់​ចំពោះ​អ្នក? ទៅ​ធ្វើ​ការ​ទាន់​ម៉ោង​? ​តើ​អ្វី​ដែល​មាន​តម្លៃ​ចំពោះ​អ្នក​?  តើ​គុណ​តម្លៃ​របស់​អ្នក​ជា​អ្វី? តើ​អ្វី​ទៅ​ជា​គុណ​តម្លៃ​បុគ្គល( Personal Values )?

គុណ​តម្លៃ​របស់​អ្នក​គឺ​ជា​អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​អ្នក​មិន​ថា​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​ឬ​ជីវិត​នៅ​កន្លែង​ការងារ​របស់​អ្នក​​នោះ​ទេ។ ​គុណតម្លៃ​នេះហើយ ជា​អ្វី​ដែល​ប្រាប់​អ្នក​ថា​គួរ​ធ្វើ​អត់ ឬ គួរ​បារម្ភ​អត់។ ​គុណតម្លៃ​គឺ​ជា​សម្លេង​មួយ​ដែល​រស់​នៅ​ក្នុង​ខួរ​ក្បាល​របស់​អ្នក។

តើ​គុណតម្លៃ​ស្នូល( Core Values) ​ជា​អ្វី? ៖ គុណតម្លៃ​ស្នូល( Core Values)​​ជួយ​កំណត់​ឬ​បង្ហាញ​​ថា​អ្នក​ចង់​បាន​អ្វី​ក្នុង​ជីវិត។ ហើយ​វា​ក៏​ដើរ​តួ​ក្នុង​ការ​វាស់វែង​តើ​អ្នក​ពេញ​ចិត្ត​ឬ​សប្បាយចិត្ត​​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​របស់​អ្នក​ដល់​កម្រិត​ណា។

តើ​គុណ​តម្លៃ​ប៉ះពាល់​ក្នុង​ជីវិត​របស់​យើង​យ៉ាង​ដូចម្តេច? យើង​ធ្វើ​ការ​សម្រេច​​ចិត្ត​ដោយ​ផ្អែក​ទៅ​តាម​គុណ​តម្លៃ​របស់​យើង​ជា​រៀងរាល់​ថ្ងៃ។ នៅ​ពេល​ដែល​អ្នក​រក​ឃើញ​ពី​គុណ​តម្លៃ​ហើយ​ការ​សម្រេច​ចិត្ត​របស់​អ្នក​ត្រូវ​នឹង​គុណ​តម្លៃ​របស់​អ្នក​ផង​នោះ វា​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​កាន់​តែ​មាន​ភាព​ងាយ​ស្រួល។ ហើយ​នៅ​ពេល​ដែល​ការ​សម្រេច​ចិត្ត​មិន​ត្រូវ​នឹង​គុណ​តម្លៃ​របស់​អ្នក អ្នក​នឹង​មិន​សប្បាយ​ចិត្ត​ពី​ព្រោះ​វា​ខុស​ពី​អ្វី​ដែល​អ្នក​គិត​ថា​ត្រឹម​ត្រូវ​ឬ​សំខាន់៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org​​

X
5s