ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ​



ការ​រស់​នៅ​ដោយ​មាន​ការ​គោរព គឺ​ជា​ការ​រស់​នៅ​​មួយ​ដែល​ទទួល​បាន​ក្ដី​គោរព​កោត​សរសើរ​ពី​មនុស្យ​ជុំវិញ​ខ្លួន​។​ ហើយ​អ្នក​ណា​ទៅ​ដែល​មិន​ចង់​បាន​ក្ដី​គោរព​ពី​អ្នក​ដទៃ ? តើ​អ្នក​គួរ​ធ្វើ​អ្វី​ខ្លះ ​​ដើម្បី​ឲ្យ​គេ​កាន់​តែ​គោរព​អ្នក​ជាង​មុន​?

១) រក្សា​ពាក្យ​សម្ដី​ខ្លួន​៖ មនុស្ស​គេ​យក​សម្ដី ហេតុនេះ​​មុន​នឹង​និយាយ​អ្វី​​ចេញ​មក អ្នក​ត្រូវ​ប្រាកដ​ថា ខ្លួន​អាច​ធ្វើ​បាន​។ មិន​មែន​​និយាយ​ខ្យល់​ទេ​។ អ្នកដទៃ នឹង​កាន់​តែ​គោរព​អ្នក ពេល​អ្នក​និយាយ​យ៉ាង​ម៉េច អ្នក​ធ្វើ​អញ្ចឹង ព្រោះ​ថា លើ​លោក​នេះ​គឺ​មាន​មនុស្ស​​មិន​ច្រើន ​ទេ ​ដែល​​និយាយ​ម៉ាត់​ណា​ធ្វើ​ម៉ាត់​ហ្នឹង​​​ នោះ។

២) គោរព​អ្នក​ទាំង​នោះ​ឲ្យ​ដូច​​ជា​​ស្ដេច​៖ អ្នក​ត្រូវ​បង្ហាញ​ ​ថា អ្នក​គោរព​ពួក​គេ មិនមែន​បាន​តែ​សម្ដី​ទេ តែ​បូករួម​ទាំង​ទង្វើ​អ្នក​ទៀត​។ មនុស្ស​ម្នាក់ ​អាច​មាន​ គេ​មក​​គោរព​បាន លុះ​ត្រា អ្នក​បង្ហាញ​ការ​គោរព​ទៅ​គេ​ជា​មុន​សិន​។

៣) និយាយ​សូមទោស​ពេល​អ្នក​មាន​កំហុស​៖ មនុស្ស​ណា​ក៏​មាន​កំហុស តែ​ពេល​មាន​កំហុស អ្នក​ត្រូវ​ទទួល​ស្គាល់ ហើយ​បង្ហាញ​ការ​សូមទោស​ទៅ​កាន់​មនុស្ស​ទាំង​នោះ​ផង​។ ​ អ្នក​ដទៃ នឹង​មក​គោរព​អ្នក​ដោយ​ឯកឯង ពេល​អ្នកមាន​កំហុស​ហើយ​សូមទោស ដោយ​មិន​ចាំ​បាច់​អ្នក​ណា​មក​ប្រាប់​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ addicted2success

X
5s