​​បុគ្គល​ដែល​ជោគជ័យ​ផ្នែកជំនួញ តែង​មាន​ចំណុច​ជា​រួម​៣​យ៉ាង​នេះ​



អ្នក​តែង​តែ​ឆ្ងល់​តើ​ពួក​អ្នក​ជោគជ័យ​កសាង​ជំនួញដ៏អស្ចារ្យ​របស់​ពួក​គាត់​យ៉ាង​ដូចម្តេច​ទៅ។ អ្នក​ព្យាយាម​អាន​សៀវភៅ​ដើម្បី​រក​គន្លឹះ។ ក៏​ប៉ុន្តែ អ្នក​នៅ​តែ​មិន​ជោគជ័យ។ កុំ​អាល​អស់​សង្ឃឹម។ តាម​ការពិត​ទៅ ដើម្បី​ក្លាយ​ជា​អ្នក​ជំនួញ​ដ៏​ជោគជ័យ​ម្នាក់ ​អ្នក​គ្រាន់​តែ​មាន​ជំនាញ​ឬ​អត្តចរិត​ខាង​ក្រោម​នេះ ពី​ព្រោះ​វា​ជា​អ្វី​ដែល​កំណត់​ដល់​ភាព​ជោគជ័យ​របស់​អ្នក៖

១) ភាព​ជាអ្នកដឹកនាំ​៖ តើ​អ្នក​មាន​ជំនាញ​ជា​អ្នកដឹកនាំ​ដ៏​ល្អ​ម្នាក់​ដែល​​ឬ​ទេ? តើ​មនុស្ស​ចូល​ចិត្ត​ភាពជាអ្នក​ដឹក​នាំ​របស់​អ្នក​អត់? តើ​ភាព​ដឹកនាំ​របស់​អ្នក​​ជះឥទ្ធិពល​ដល់​អ្នក​នៅ​ជុំវិញ​ដែរ​ឬ​ទេ? ក្នុង​នាម​ជា​ម្ចាស់​ក្រុមហ៊ុន​ឬ​​ជា​អ្នក​ដឹង​នាំ​គេ អ្នក​ចាំ​បាច់​ត្រូវ​តែ​មាន​សមត្ថភាព​​មួយ​ដែល​អាច​ដឹក​នាំ​អ្នក​ដទៃ​និង​ក្រុមហ៊ុន​ឲ្យ​រីក​ចម្រើន​ទៅ​មុខ។

២) ជំនាញ​ទំនាក់ទំនង ( Communication skills ) ៖ ក្នុង​ការ​ងារ​ឬ​ធ្វើ​អ្វី​ក៏​ដោយ អ្នក​គួរ​តែ​​មាន​សមត្ថភាព​មួយ​ដែល​អាច​​បង្ហាញ​ពី​គោលបំណង​​ទៅ​កាន់​ ​កូន​ក្រុម​របស់​អ្នក។ លើស​ពី​នេះ​ទៅ​ទៀត ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​អ្នក​ត្រូវ​ដឹង​ពី​ភាព​ខ្លាំង​និង​ភាព​ខ្សោយ​របស់​បុគ្គលិក​និង​ជួយ​ដល់​ពួក​គាត់ ហើយ​វិធី​ដែល​អាច​ជួយ​អ្នក​​បាន​គឺ​តាម​រយៈ​ការ​សន្ទនា​នេះ​ហើយ។បើ​មិន​ចេះ​និយាយ​ បុគ្គលិក​អាច​នឹង​អន់​ចិត្ត​ឬ​ខឹង​មេ​ទៀត​ផង។

៣) ហ៊ាន​ប្រថុយ៖ ពាក្យ​ថា​«អ្នក​ជំនួញ»​គឺ​​ជា​អ្នក​ហ៊ាន​ប្រថុយ ពី​ព្រោះ​ថា​ក្នុង​ជំនួញ​ពោរ​ពេញ​ទៅដោយ​ឧបសគ្គ​ជា​ច្រើន​។ ​​ជំនួញ​រីក​ចម្រើន​ឬ​អត់​គឺ​អាស្រ័យ​ទៅ​លើ​​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​ឧបសគ្គ​ឬ​បញ្ហា​ដែល​អ្នក​នឹង​ជួប​ប្រទះ​ក្នុង​ផ្លូវ​ជំនួញ​នេះ។ អ្នក​ត្រូវ​តែ​ហ៊ាន​ចំណាយ​ពេល​វេលា​និង​សាច់​ប្រាក់​​ក្នុង​ការ​វិនិយោគ​ ប្រសិន​ជា​អ្នក​ចង់​ឲ្យ​ជំនួញ​របស់​អ្នក​រីក​ធំធាត់​ជាង​មុន៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.addicted2success.com

X
5s