មាន​ឆ្ងល់ទេ ហេតុអ្វីថ្នាក់លើមិន​អាច​ឃាត់​​បុគ្គលិក​ពូកែៗ​ក្នុង​ក្រុមហ៊ុនឲ្យធ្វើការបានយូរ?​



តើ​​វា​គួរ​ឲ្យ​សោក​ស្ដាយ​ប៉ុណ្ណា​ទៅ ដែល​អ្នក​មិន​អាច​ឃាត់ បុគ្គលិក​ល្អ ៗ ឲ្យ​ចាកចេញ​ពី​ក្រុមហ៊ុន​អ្នក​បាន​? វា​ហាក់​ដូច​ជា​ខាត​បង់​ធំ​ណាស់ ដែល​អ្នក​ប្រលែង​ពួក​គេ​ឲ្យ​ចេញ​ពី​ទ្រនំ រួម​គ្នា របស់​អ្នក​។ តើ​មាន​មូលហេតុ​អ្វី​​ទៅ​ ទើប​ពួក​គេ​សម្រេច​ចិត្ត​ចេញ​?

១) គេ​ទទួល​បាន​ការងារ​ច្រើន​ពេក​៖ ជា​ការ​ពិត​ណាស់ ពួក​គេ​​នឹង​មិន​អាច​ទ្រាំទ្រ​​បាន​ឡើយ ប្រសិន​បើ​ការងារ​វា​ច្រើន​លើស​ការ​រំពឹង​ទុក​ពេក​។ ពួក​គេ​មាន​អារម្មណ៍​ថា ពួក​គេ​ដូច​ជា​ទទួល​ការ​ពិន័យ​សម្រាប់​ ការ​បំពេញ​ការងារ​ដ៏​ល្អ​របស់​ពួក​គេ​អញ្ចឹង ម្ល៉ោះ​ហើយ ទើប​គេ​ជ្រើសរើស​ការ​ចាក​ចេញ​។

២) ថៅកែ​មិន​​ដែល​មើល​ឃើញ​ការ​ខិតខំ និង​មិន​ដែល​ផ្ដល់​រង្វាន់​៖ ធ្វើ​ជា​ថៅកែ​ល្អ​មួយ អ្នក​គួរ​តែ​ដឹង​ថា​តើ​បុគ្គលិក​មួយ​ណា បាន​ធ្វើ​អ្វី​ខ្លះ និង​បាន​សម្រេច​អ្វី​ហើយ​។ ជា​ពិសេស ពេល​អ្នក​មើល​ឃើញ អ្នក​គួរ​តែ​ផ្ដល់​ជា​​រង្វាន់​​លើក​ទឹកចិត្ត ដល់​កិច្ច​ខំ​ប្រឹង​ប្រែង​របស់​ពួក​គេ​ផង​។

៣) ​ថៅកែ​មិន​ខ្វល់​ពី​បុគ្គលិក​៖ មនុស្យ​សឹង​តែ​ពាក់​កណ្ដាល​ទៅ​ហើយ ដែល​លា​ចេញ​​ពី​ការងារ​គឺ​ដោយ​សារ​តែ​ឈ្លោះ​គ្នា​ជាមួយ​ថៅកែ។ វា​ហាក់​ដូច​ជា​ពិបាក​ណាស់​សម្រាប់​បុគ្គលិក ដែល​ចំណាយ​ពេល​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ទៅ​ធ្វើ​ការ​ជាមួយ ថៅកែ​ដែល​មិន​ នៅ​ជាមួយ​ និង​មិន​ខ្វាយ​ខ្វល់​ពី​អ្នក​​បែប​នេះ​។

៤) ដំឡើង​តំណែង​ឲ្យ​មនុស្ស​ខុស​៖ បុគ្គលិក​ល្អ តែង​ចង់​បាន​មេ​ ដែល​ជា​មនុស្ស​ត្រឹមត្រូវ ឲ្យ​តម្លៃ​អ្នក​ខំ​ធ្វើ​ការ និង​មិន​លំអៀង។ វា​ហាក់​ដូច​ជា​មើល​ងាយ បុគ្គលិក​ល្អ​របស់​ខ្លួន​ណាស់ ដែល​ថៅកែ​មិន​ដំឡើង តំណែង​ឲ្យ​​ពួក​គេ តែ​បែរ​ជា​ដំឡើង​អ្នក​ផ្សេង​ដែល​មិន​ប្រឹង​ប្រែង​​ធ្វើ​ការ​សូម្បី​បន្តិច​។ ដូចនេះ​ តើ​អ្នក​ណា​ទ្រាំ​នៅ​ត​ទៀត​បាន​?

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ entrepreneur

X
5s