វិធីសាស្ត្របណ្ដុះវិន័យចំពោះខ្លួនឯង (Self-Discipline) ដើម្បីឲ្យជីវិតស្គាល់តែភាពរុងរឿង
អ្នកគ្មានថ្ងៃសម្រេចគោលដៅឬទទួលបានភាពជោគជ័យឡើយប្រសិនបើគ្មានវិន័យក្នុងខ្លួន។ វិន័យក្នុងខ្លួន គឺជាផ្នែកមួយយ៉ាងធំដែលនាំអ្នកសម្រេចកិច្ចការយ៉ាងល្អ និង អស្ចារ្យ។ តើវិន័យក្នុងខ្លួនជាអ្វី? វិន័យក្នុងខ្លួនគឺជាសមត្ថភាពមួយដែលអ្នកគ្រប់គ្រងអារម្មណ៍ ការចង់បានរបស់អ្នក ឬឥរិយាបថ។ ការមានវិន័យចំពោះខ្លួនឯង (self-discipline) នឹងជំរុញអ្នកដើរទៅដល់គោលដៅ។ ចាប់ផ្តើមចំណុចខាងក្រោមនេះ អ្នកនឹងមានវិន័យនៅក្នុងខ្លួន៖
១) ចាប់ផ្តើមជំហានតូចៗ៖ គ្មានការរីកចម្រើនណាកើតឡើងភ្លាមៗនោះទេ។ ឧទាហរណ៍ថា៖ អ្នកចង់មានសាច់ដុំ អ្នកប្រហែលជាត្រូវការពេលមួយរយៈដើម្បីទទួលបានសាច់ដៅ ហើយអ្នកត្រូវមានវិន័យចំពោះខ្លួនឯងគឺថា ត្រូវហ្នឹកហាត់ឱ្យបានទៀតទាត់ទើបបាន។ វា អ្នកត្រូវការពេលវេលាក្នុងការកសាងទម្លាប់មួយនេះ។
២) បង្កើតទម្លាប់៖ ប្រសិនជាអ្នកដឹងពីអ្វីដែលអ្នកចង់បានក្នុងជីវិតហើយ អ្នកត្រូវមានទម្លាប់ច្បាស់លាស់មួយដែលជួយអ្នកដើរទៅដល់គោលដៅ។ ឧទាហរណ៍ថា៖ អ្នកចង់ស្រកគីឡូ ដូច្នេះហើយអ្នកត្រូវញាំបន្លែឬធ្វើលំហាត់ប្រាណ។ ការគ្រប់គ្រងខ្លួនឯងមិនឲ្យញាំអ្វីដែលផ្អែមឬញាំច្រើនគឺជាវិន័យមួយដែលអ្នកកំណត់លើខ្លួនឯង។
៣) ស្រមៃពីរង្វាន់ដែលអ្នកនឹងទទួលបាន៖ វាគ្មានអ្វីដែលអស្ចារ្យជាងសម្រេចគោលដៅរបស់អ្នកទេ។ ការស្រមៃពីភាពជោគជ័យ នឹងជួយអ្នកឲ្យមានវិន័យក្នុងខ្លួន និងមានកម្លាំងចិត្ត ពីព្រោះថាមនុស្សតែងតែធ្វើគ្រប់យ៉ាងឲ្យតែសម្រេចគោលដៅបាន។ ប្រសិនជាអ្នកចង់គ្រប់គ្រងជីវិតខ្លួនឯង អ្នកចាំបាច់ត្រូវតែមានវិន័យនៅក្នុងខ្លួន៕
ដោយ៖អឹុង មុយយូ ប្រភព៖ www.essentialskillcom