ពិត​ឬ​មិន​ពិត​ដែល ​អ្នក​វិទ្យាសាស្រ្ដ ថា​ «ស្រ្ដី​ល្អ​ជាង​បុរស​ដាច់​»​



មាន​មតិ​ជា​ច្រើន​​លើក​ឡើង​​ថា បុរស​ល្អ​ជាង​ស្រ្ដី តែ​មតិ​ប្រឆាំង​ខ្លះ​ទៀត​ក៏​បង្ហាញ​ថា ស្រ្ដី​ល្អ​ជាង​បុរស​វិញ​។ តែ​ខាង​ក្រោម​នេះ​អ្នក​ នឹង​បាន​ដឹង​ថា តើ​អ្នក​​វិទ្យាសាស្ត្រ​និង​ការ​សិក្សា​នានា​ ​បាន​បង្ហាញ​អ្វី​ខ្លះ ដែល​ថា​ស្រ្ដី​ល្អ​ជាង​បុរស​?

១) ស្រ្ដី​ឆ្លាត​ជាង​បុរស​៖ យោង​តាម​អ្នក​ជំនាញ​ផ្នែក​ IQ បាន​ឲ្យ​ដឹង​ថា ៖ «​ស្រ្ដីទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​បុរស​ៗ ​នៅ​ពេល​ពួក​គេ​​​ធ្វើ​ IQ Test ។ វា​កើត​មាន​ឡើង​ ក្នុង​ប្រទេស អាមេរិក ទ្វីប​អឺរ៉ុប កាណាដា និង​ នូវែលហ្សេឡង់​ផង​ដែរ»។

២) ស្រ្ដី​ពូកែ​ទិញ​របស់​របរ​ជាង​បុរស​៖ សាស្ត្រាចារ្យ​ផ្នែក​ចិត្តវិទ្យា​លោក Diane Halpern បាន​បញ្ជាក់​ថា​៖ « ស្រ្ដី​គឺ​ពូកែ​ចរចា​គ្នា​ណាស់ បើ​សិន​ជា​នាង​ចង់​បាន​អ្វី​នាង នឹង​និយាយ​​បញ្ចុះបញ្ចូល​អ្នក​លក់​ទាល់​តែ​បាន​​តម្លៃ​ពិសេស»។

៣) ស្រ្ដី​អនាម័យ​ជាង​បុរស​៖ តាម​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ San Diego បាន​ឲ្យ​ដឹង​ថា​៖ «​តុ​ការិយាល័យ​បុរស​ៗ គឺ​មាន​មេរោគ​ច្រើន​ជាង​តុ​នារី​ៗ »។

៤) ស្រ្ដី​ពូកែ​ចំណាំ​ជាង​បុរស​៖ ការ​សិក្សា​នៃ​សាកលវិទ្យាល័យ Aston នៅ​ប្រទេស​អង់គ្លេស​បាន​បង្ហាញ​ថា​៖ «​ស្រ្ដី​ៗ អាច​ចំណាំ​បាន​ ពី​១៥​ ទៅ​២៤​​ម៉ោង​ បន្ទាប់​ពី​រៀន​អ្វី​មួយ​ »។

៥) ស្រ្ដី​គ្រប់គ្រង​បញ្ហា​ស្ដ្រេស​បាន​ល្អ​ជាង​បុរស​៖ ការ​ស្រាវជ្រាវ នៅ​សាកលវិទ្យាល័យ Western Ontario បាន​បង្ហាញ​ថា ៖ «​មនុស្ស​ស្រី​ពូកែ​សម្រួល​អារម្មណ៍​ស្រ្ដេស​របស់​ខ្លួន ពេល​សម្ភាសន៍​ការងារ​បាន​ល្អ​ជាង​បុរស​ៗ ដោយ​សារ​ស្រ្ដី អាច​មាន​លទ្ធភាព​ធ្វើ​អារម្មណ៍​ឲ្យ​ត្រជាក់​បាន​លឿន​ជាង​បុរស​»។

៦) ស្ដ្រី​អាច​ធ្វើ​ការ​ច្រើន​ក្នុង​ពេល​តែ​មួយ​ បាន​ល្អ​ជាង​បុរស​៖ ស្រ្ដី​​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន​ល្អ ពេល​ធ្វើ​ការ​ច្រើន ក្នុង​ពេល​តែ​មួយ​។ ហេតុនេះ​ហើយ​ ទើប​លើ​លោក​នេះ​គ្មាន​បុរស​ណា​ដែល​​អាច​ចម្អិន​អាហារ​​បណ្ដើរ លាង​ដប​ទឹកដោះ​កូន ហើយ​មើល​កូន​បណ្ដើរ​បាន​​​។

៧) ស្រ្ដី​ដឹក​នាំ​ល្អ​ជាង​បុរស​៖ The International Journal of Business Governance and Ethics បាន​ឲ្យ​ដឹង​ថា​៖ «​ក្រុមហ៊ុន​ដែល​ដឹក​នាំ ដោយ​ស្រ្ដី​គឺ​ជោគជ័យ​ជាង​​ ថៅ​កែ​ប្រុស​ ដោយ​សារ​តែ​ស្រ្ដី​មិន​ចេះ​លំអៀង មាន​ក្ដី​មេត្តាករុណា​ ហើយ​គួរ​ឲ្យ​ទុក​ចិត្ត​ជាង​បុរស​»។

៨) ​សិស្ស​ស្រី​រៀន​បាន​ពូកែ​ជាង​សិស្ស​ប្រុស​៖ ការ​សិក្សា​នៅ​​សាកលវិទ្យាល័យ ២​គឺ​ University of Georgia និង​ Columbia University បាន​ឲ្យ​ដឹង​ថា​៖ « សិស្ស​ស្រី​ពូកែ​ស្រូប​យក​ចំណេះដឹង​ជាង​សិស្ស​ប្រុស។ ហើយ​ភាគ​ច្រើន​ សិស្ស​ប្រុស​បាន​បោះបង់​ចោល​ការ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​ច្រើន​»។

៩) ស្ដ្រី​គ្រប់គ្រង​រឿង​លុយ​ល្អ​ជាង​បុរស​៖ ស្រ្ដី​​គឺ​ពូកែ​ទុក​ដាក់​លុយ​កាក់​ណាស់ ហើយ​មួយ​វិញ​​ទៀត​ អ្នក​ស្រាវជ្រាវ​បាន​បង្ហាញ​ថាំ ស្រី​ៗ បណ្ដាក់​ទុន​ហើយ​ទទួល​បាន​ប្រាក់​ចំណេញ​បាន​ច្រើន​ជាង​បុរស​ៗ​ទៀត។

១០) ស្រ្ដី​រស់​បាន​យូរ​ជាង​បុរស​៖ តើ​អ្នក​ដឹង​ទេ ថា ស្ដ្រី​ អាច​​រស់​​នៅ​ បាន​យូរ​ជាង​បុរស​ ដល់​ទៅ​៥​ឆ្នាំ​ឯណោះ​គិត​ជា​មធ្យម?

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ thoughtcatalog

X
5s