​អ្នក​ពូកែ​អត់​ធ្មត់​ តែង​ទទួល​បាន​ប្រយោជន៍​សំខាន់ៗ​ទាំង​នេះ​



ការ​អត់ធ្មត់​​គឺ​ជា​សមត្ថភាព​ដែល​អត់​ទ្រាំ​នឹង​អ្វី​មួយ​ដែល​ពុំ​មាន​អារម្មណ៍​ខឹង​ឬ​មួម៉ៅខ្លាំង។ វា​ជា​សមត្ថភាព​មួយ​ដែល​អាច​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​​និង​ប្រឈម​មុខ​នឹង​បញ្ហា​ដោយ​អារម្មណ៍​ស្ងប់។  ពិត​ប្រាកដ​ណាស់ មិន​មែន​មនុស្ស​ជា​ច្រើន​ទេ​ដែល​មាន​ការ​​អត់ធ្មត់​ក្នុង​ជីវិត។ ប៉ុន្តែការ​អត់ធ្មត់​​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់៖

១) កាត់​បន្ថយ​កម្រិត​ស្ត្រេស​និង​ធ្វើ​ឲ្យ​អ្នក​រីករាយ​ជាង​មុន៖ នៅ​ពេល​ដែល​អ្នក​រៀន​ចេះ​គ្រប់​គ្រង​ខ្លួន​ឯង​និង​អនុវត្ត​​ការ​អត់ធ្មត់​ អ្នក​នឹង​មិន​ងាយ​​ខឹង​ឡើយ។ ​អ្នក​អាច​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​និង​ដោះ​ស្រាយ​បញ្ហា​បាន​ល្អ​ជាង​មុន ហើយ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​សប្បាយ​រីករាយ​ជាង​មុន។

២) ​ សម្រេច​ចិត្ត​បាន​ល្អ៖ នៅ​ពេល​អ្នក​មាន​ការ​អត់ធ្មត់​ អ្នក​ចំណាយ​ពេល​ក្នុង​ការ​វាយ​តម្លៃ​ទៅ​លើ​ស្ថាន​ភាព​ មើល​បាន​ឆ្ងាយ​ជាង​មុន និង​វិភាគ​ពី​ចំណុច​ល្អ​និង​អាក្រក់​បាន​ល្អិតល្អន់​ជាង​មុន​។ ដូច្នេះ​ហើយ អ្នក​នឹង​មិន​ប្រព្រឹត្ត​កំហុស​ធំ​ឬ​កំហុស​ដែល​អ្នក​នឹង​ស្តាយ​ក្រោយ​ឡើយ៕

ប្រែ​សម្រួល៖​អុឹង មុយយូ ប្រភព៖ www.essentialskill.com

X
5s