អត្តចរិកអ្នកចាស់ទុំ !​



មនុស្យ​ម្នាក់​ៗ គឺ​មិន​មែន​នៅ​ក្មេង​រហូត​ទេ វា​គង់​តែ​ដល់​ពេល​មួយ​អ្នក​ក្លាយ​ទៅ​ជា​មនុស្ស​ចាស់ទុំ​ដោយ​មិន​ដឹង​ខ្លួន។ សញ្ញា​ខាង​ក្រោម​នេះ នឹង​បង្ហាញ​អ្នក​ឲ្យ​ដឹង​ថា អ្នក​ចាស់​ទុំ​ជាង​អ្វី​ដែល​អ្នក​គិត​ទៀត​ ទោះបីជាអាយុពិតរបស់អ្នកមិនច្រើនក៏ដោយ៖

១) ​អ្នក​យល់​ព្រម​ផ្លាស់​ប្ដូរ​គ្រប់​យ៉ាង​

អ្នក​លែង​ចង់​នៅ​តែ​មួយ​កន្លែង​ទៀត​ហើយ។ មាន​ន័យ​ថា អ្នក​ចង់​ផ្លាស់​ប្ដូរ​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ អ្វី​ដែល​អ្នក​ចង់​ឃើញ និង​ទី​កន្លែង​ដែល​អ្នក​ចង់​ទៅ​។​ ពេល​នេះ​បង្ហាញ​ថា អ្នក​លែង​ដូច​មុន​ទៀត​ហើយ ដោយ​សារ​គំនិត​កាន់​តែ​ចាស់​ទុំ​ ហើយ​អ្នក​កាន់​តែ​ចង់​ផ្លាស់​ប្ដូរ​ច្រើន​។

២) អ្នក​ចាប់​ផ្ដើម​គិត​ថា «​ប្រឹង​ធ្វើ​ការងារ​នោះ​អ្នក​នឹង​សប្បាយ​​»​

អ្នក​លែង​គិត​ថា ការ​សប្បាយ​គឺ​កើត​ចេញ​មក​ពី​ស្នេហា ឬ​ការ​ដើរ​លេង​ទៀត​ហើយ។ ពេល​អ្នក​មាន​គំនិត​កាន់​តែ​ចាស់​ទុំ​ទៅ អ្នក​នឹង​គិត​ថា ទាល់​តែ​អ្នក​ខិត​ខំ​ធ្វើ​ការងារ​បាន​ល្អ ទទួល​បាន​ប្រាក់​ខែ​ល្អ​សម្រាប់​ខ្លួន ពេល​នោះ​ភាព​សប្បាយ​ពិត​នឹង​កើត​មាន​ឡើង​សម្រាប់​អ្នក​​។​

៣) អ្នក​​លែង​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​ខ្វល់​ទៀត​

មក​ដល់​ពេល​នេះ អ្នក​ធ្លាប់​ឆ្លង​កាត់​អស់​ហើយ​រឿង​ទាំង​ឡាយ​ដែល​ធ្វើ​ឲ្យ​ឪពុកម្ដាយ​មិន​សប្បាយ​ចិត្ត​។ ហេតុនេះ​ អ្នក​នឹង​មិន​ធ្វើ​ឲ្យ​វា​កើត​មាន​សារ​​ជា​ថ្មី​ទៀត​ទេ ព្រោះ​ថា​ពេល​នេះ​អ្នក​ជា​មនុស្ស​មាន​ចិត្ត​ចាស់​ទុំ​ចេះ​ដឹង​ខុស​ត្រូវ​ហើយ​។

៤) អ្នក​ចាប់​ផ្ដើម​គិត​ថា​គ្រួសារ​គឺ​សំខាន់​ជាង​មិត្តភ័ក្ដិ​ហើយ​ 

ជឿ​ថា​ពេល​ដែល​អ្នក​នៅ​ក្មេង អ្នក​ឲ្យ​តម្លៃ​មិត្តភ័ក្ដិ​អ្នក​ធំ​ជាង​គ្រួសារ​ ដោយ​សារ​អ្នក​ជិតស្និទ្ធ​នឹង​មិត្ត​​ជាង​។ តែ​ពេល​អ្នក​ធំ​ទៅ អ្នក​ចាប់​ផ្ដើម​យល់​ហើយ​ ពី​តម្លៃ​នៃ​ក្រុម គ្រួសារ​ខ្លួន។

៥) អ្នក​អាច​នៅ​ម្នាក់​ឯង​បាន​

ការ​នៅ​ម្នាក់​ឯង គឺ​អ្នក​ណា​ៗ​ក៏​គេច​មិន​ផុត​ដែរ។ ការ​នៅ​ម្នាក់​ឯង ​នឹង​បង្រៀន​អ្នក​ឲ្យ​រស់​នៅ​ឯករាជ្យ កុំ​ពឹង ពាក់​លើ​គ្រួសារ។ ហើយ​បើ​អ្នក​​អាច​ធ្វើ​បាន អ្នក​ជា​មនុស្ស​ដែល​មាន​គំនិត​ចាស់​ទុំ​ អាច​ធ្វើ​អ្វី​​ដោយ​ខ្លួន​ឯង​បាន​ទាំង​អស់​ហើយ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ lifehack

X
5s