ត្រូវបណ្ដុះជំនាញទាំងនេះ ដើម្បីធ្វើឲ្យជីវិតរបស់អ្នកប្រសើរជាងមុន
តើអ្នកធ្លាប់បន់ស្រន់ចង់ឲ្យខ្លួនឯងល្អប្រសើរជាងនេះដែរឬទេ? ការរីកចម្រើនផ្ទាល់ខ្លួន ( Self-improvement) ពេលខ្លះសឹងតែមើលមិនឃើញ។ អ្វីដែលអាក្រក់ជាងនេះទៅទៀត អ្នកពិបាកចិត្ត ខូចចិត្តដោយសារតែអ្នកមានអារម្មណ៍ថាខ្លួនឯងមិនរីកចម្រើន។ ដោយសំណាងល្អ ជំនាញខាងក្រោមអាចធានាបានថាជីវិតអ្នកនឹងរីកចម្រើនប្រសិនជាអ្នកអនុវត្តវា៖
១) មានផលិតភាពដោយប្រើប្រាស់គន្លឹះ Pomodoro ៖ គន្លឹះ Pomodoroគឺងាយស្រួលនោះទេ។ វាជាគន្លឹះដោយប្រើប្រាស់ពេលវេលាឬម៉ោងសម្រាប់បង្កើនការផ្តោតអារម្មណ៍របស់អ្នក។ ឧទាហរណ៍ថា៖ ប្រសិនជាអ្នកដឹងពីកិច្ចការដែលអ្នកត្រូវធ្វើហើយ កំណត់ពេលខ្លួនឯង២៥នាទី រួចចាប់ផ្តើមធ្វើវាទៅ។ក្រោយ២៥នាទី អ្នកគួរសម្រាក៥នាទី បន្ទាប់មកត្រលប់ទៅធ្វើការវិញ។ ការធ្វើបែបនេះជួយឲ្យខ្លួនឯងរបស់អ្នកមិនហត់នឿយនិងអាចសម្រេចកិច្ចការបានច្រើន។
២) កត់ត្រាទុកនូវអ្វីដែលអ្នកបានរៀន៖ តើអ្នកធ្លាប់មានអារម្មណ៍អ្នកអត់ចេះអីសោះក្រោយបញ្ចប់សៀវភៅមួយក្បាលដែរឬទេ? វាជារឿងធម្មតានោះទេ ពីព្រោះថាយើងមិនចំណាយក្រេបយកចំណោះទាំងនោះ។ ការកត់ត្រាទុកនូវអ្វីដែលអ្នករៀនឬសង្ខេបនូវអ្វីដែលអ្នកបានរៀនហើយ អ្នកនឹងចងចាំបានយូរនិងយល់កាន់តែច្បាស់។
៣) បង្កើនល្បឿននៃការអាន៖ មានសៀវភៅ គេហទំព័រនិងអត្ថបទល្អៗជាច្រើនដែលត្រូវបានបោះពុម្ពជារៀងរាល់ថ្ងៃ។ អ្នកគួរតែ ក្រេបយកចំណេះដឹងឲ្យបានច្រើនតាមដែលអ្វីដែលអ្នកអាចធ្វើទៅបាន។ ការបង្កើនល្បឿននៃការអាន អ្នកនឹងអានបានកាន់តែច្រើន៕
ប្រែសម្រួល៖អុឹង មុយយូ ប្រភព៖ lifehack.org