អីចឹងតើ បានជាគេងមិនលក់នៅពេលយប់ ពេលធ្វើរឿងទាំង ៣យ៉ាងនេះ!
យើងរាល់គ្នាចំណាយពេលជាច្រើនគិតពីបញ្ហាជីវិត ហើយមានអ្នកខ្លះគ្មានពេលគិតពីការគេងថែមទៀតផង។ យើងបារម្ភពីការងារ យើងគិតពីចំណីអាហារ រឿងរៀនឬការហាត់ប្រាណ។ល។ ជីវិតយើងប្រចាំថ្ងៃគឺពោរពេញទៅរឿងដែលត្រូវគិត។ ផ្ទុយទៅវិញ យើងមិនសូវគិតពីរឿងគេងប៉ុន្មាននោះទេ។ ប៉ុន្តែ វាពិតប្រាកដណាស់ ការគេងមិនបានគ្រប់គ្រាន់ អ្នកនឹងប្រឈមមុខជំងឺ និងប៉ះពាល់ដល់សុខភាពរបស់អ្នក។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរគិតពិចារណាឡើងវិញប្រសិនជាអ្នកចង់គេងលក់ស្រួលនៅពេលយប់៖
១)ជាតិកាហ្វេអ៊ីន៖ មនុស្សជាច្រើនញៀនកាហ្វេដោយមិនដឹងខ្លួន។ ជាតិកាហ្វេអ៊ីនធ្វើឲ្យអ្នកអត់ងងុយ ជាលទ្ធផល អ្នកគេងមិនលក់នាពេលយប់។ តាមការសិក្សាបានរកឃើញ ការផឹកកាហ្វេមុនពេលគេង៦ម៉ោងនឹងកាត់បន្ថយម៉ោងដែលអ្នកគេងដល់ទៅ១ម៉ោង។
២) គ្រឿងស្រវឹង៖ ទោះបីជាការសិក្សាជាច្រើនបានបង្ហាញឲ្យឃើញថា ការទទួលទានគ្រឿងស្រវឹងធ្វើឲ្យអ្នកងងុយគេង ប៉ុន្តែ តាមការពិតទៅ គ្រឿងស្រវឹងមិនធ្វើឲ្យគេងលក់ស្រួលនោះទេ វាធ្វើឲ្យភ្នែករបស់អ្នកមានចលនា ដែលប៉ះពាល់ដល់ការគេង។ លើសពីនេះទៅទៀត គ្រឿងស្រវឹងក៏បំផ្លាញការគិតប្រកបដោយផលិតភាពថែមទៀតផង។
៣) ធ្វើការនៅការិយាល័យ៖ មនុស្សជាច្រើនធ្វើការនៅបរិយាកាសមួយ ដែលគ្មានពន្លឺធម្មជាតិ។ បើតាមប្រសាសន៍របស់វេជ្ជបណ្ឌិត Blum បាននិយាយថា៖« ការធ្វើការនៅការិយាល័យពេញមួយថ្ងៃ ធ្វើឲ្យខ្លួនប្រាណរបស់អ្នកពិបាកក្នុងការបែងចែករវាងពេលព្រឹកឬពេលយប់»។ លោកវេជ្ជបណ្ឌិត Blum ក៏បានបន្ថែមទៀតថា ៖«មនុស្សគួរតែទទួលបានពន្លឺយ៉ាងតិច ២ម៉ោងក្នុងមួយថ្ងៃ»៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.elitediary.com