មានដែលឆ្ងល់ទេ ថាហេតុអ្វីសុខៗ គេស្អប់អ្នក? តើការស្អប់កើតឡើងដោយសារអ្វី?
ហេតុអ្វី ការស្អប់តែងតែកើតមានឡើង? ហេតុផលគឺវាស្មុគស្មាញនឹងពិបាកយល់ណាស់។ តែខាងក្រោមនេះអាចនឹងបង្រៀនអ្នកត្រួសៗ ថាតើស្អប់កើតមកពីអ្វីដែរ?
១) «ស្អប់ដោយសារអ្នកដទៃខុសពីអ្នក»
យោងតាមការស្រាវជ្រាវរបស់សាស្ត្រាចារ្យផ្នែកចិត្តសាស្ត្របង្ហាញថា៖ «មូលហេតុមួយដែលការស្អប់កើតមានឡើង គឺដោយសារអ្នកខ្លាច អ្វីមួយដែលផ្សេងពីអ្នក។» ពេលដែលអ្នកចាប់ផ្ដើម ភ័យខ្លាច អ្នកដទៃឬក៏អ្វីៗ ដែលមានផ្សេងពីអ្នកហើយ អ្នកនឹងមានអារម្មណ៍ស្អប់តែម្ដង។
២) «អ្នកស្អប់អ្វីដែលអ្នកខ្លាច»
តាមការសិក្សាក៏បានបង្ហាញដែរ ថា បើអ្នកខ្លាចអ្វីមួយ ពេលអ្នកដទៃ កំពុងតែមានវា អ្នកនឹងកើតអារម្មណ៍ស្ងប់គេតែម្ដង។
៣) «គ្មានក្ដីមេត្តាសម្រាប់ខ្លួនឯង»
ថ្នាំបន្សាបការស្អប់ គឺក្ដីមេត្តានេះឯង ទាំងសម្រាប់ខ្លួនឯងនិងអ្នកដទៃ ។ បើអ្នកមិនចេះអត់ អោន លើកលែងទោសសម្រាប់ខ្លួនឯងផង តើអ្នកអាចបញ្ឈប់ការស្អប់ដោយរបៀបណាទៅ?
៤) «កត្តាសង្គមនិងវប្បធម៌»
យោងតាមការបង្ហាញរបស់លោកស្រី Silvia Dutchevici ដែលជាម្ចាស់ the Critical Therapy Center បានឲ្យដឹងថា៖ «ការស្អប់គឺកើតឡើង ពីកត្តាសង្គមនិង វប្បធម៌។ ពួកយើងរស់នៅក្នុងសង្គមមួយដែលមានសង្គ្រាម មានអំពើហិង្សា ហើយបង្រៀនឲ្យស្អប់ សត្រូវរបស់ខ្លួន ដែលក្នុងនោះគឺមិនបានបង្រៀន ពីការយល់ចិត្តគ្នា និង គោរពគ្នាទៅវិញទៅមកទាល់តែសោះ»៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ psychologytoday