មេដឹកនាំឆ្នើមតែងនិយាយឃ្លាទាំងនេះ ជាហេតុនាំឲ្យបុគ្គលិកថ្នាក់ក្រោមគោរព និង ជឿជាក់ខ្លាំង
រៀនយកចិត្តទុកដាក់ក៏ដូចជាបង្កើនភាពស្និទ្ធស្នាលរវាងកូនក្រុមនិងមេក្រុមគឺជារឿងជាបាច់បំផុត។ តើអ្នកដឹកនាំល្អ គួរធ្វើរបៀបណាខ្លះដើម្បីឲ្យកូនចៅគោរព និងជឿជាក់លើការដឹកនាំ អ្នក?
១) «ខ្ញុំគោរពគំនិតអ្នក»៖ អ្នកដឹកនាំម្នាក់ មិនមែនជាមនុស្សដែលល្អឥតខ្ចោះ លើសគេនោះទេ ។ ដូចនេះគំនិតខ្លួនឯងឬក៏អ្នកដទៃ ក្ដី គឺត្រូវទទួលយកទាំងអស់ ។ មិនត្រូវគិតតែពីគំនិតខ្លួនឯង តែម្នាក់គត់ទេ។
២) «ខ្ញុំជឿជាក់លើអ្នក»៖ បើអ្នកផ្ដល់ភាពជឿជាក់ឲ្យនរណាម្នាក់ហើយ ជឿថាបុគ្គលនោះ នឹងមិនធ្វើឲ្យអ្នក អស់សង្ឃឹមទេ។ ហើយគេនឹងព្យាយាមធ្វើការងារឲ្យអស់ពីលទ្ធភាពដែលមានដើម្បីផ្ដល់ឲ្យអ្នកឃើញ។
៣) « ខ្ញុំមានមោទនភាពលើអ្នក ណាស់»៖ ពាក្យសម្ដីនេះ អ្នកគួរតែនិយាយនៅពេលឃើញសមាជិកក្រុមអ្នកខំធ្វើការងារ ទាល់តែលេចចេញលទ្ធផលល្អ។ វាបង្ហាញពីការដឹង និងទទួលស្គាល់កិច្ចខំប្រឹងប្រែងដែលពួកគេមានចំពោះការងាររហូតទាល់តែទទួលបានផ្លែផ្កា។
៤) «អរគុណ ហើយធ្វើវាចុះ»៖ អ្នកដឹកនាំដ៏ពូកែម្នាក់ គេគួរចេះប្រើពាក្យសម្ដីនេះដើម្បីបង្ហាញពីការគោរព រួមទាំងការលើកទឹកចិត្ត ពីក្រោយ សមាជិកក្រុមខ្លួន។
៥) «តើខ្ញុំអាចជួយអ្វីបានទេ?» ៖ ទោះបីពេលខ្លះ អ្នកដឹកនាំគឺមិនប្រឡូកក្នុងកិច្ចការមួយចំនួនមែន តែអ្នកក៏អាចសាកសួរពួកគេផងដែរ ថា តើគេមានអ្វីចង់ពឹងដេរឬអត់? នេះជាសម្ដីបង្ហាញថា អ្នកខ្វាយខ្វល់ពីកូនចៅ។
៦) «ខ្ញុំសូមទោសពិតមែន» ៖ អ្នកដឹកនាំ ក៏ត្រូវចេះដាក់ខ្លួនផងដែរ។ បើខ្លួនមានកំហុស ខ្លួននឹងមិនខ្លាចនិយាយពាក្យសូមទោស ទៅកាន់ សមាជិកក្រុមខ្លួនទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack