អនុវត្ត​ចំណុច​ទាំង ៤​យ៉ាង​នេះ​ ​ដើម្បី​ជំរុញ​ការ​លក់​ឱ្យ​កើន​ឡើង​ភ្លាមៗ​



​អ្នក​សប្បាយ​ចិត្ត​ប្រាកដ​គឺនៅ​ពេល​ដែល​​ទំនិញ​របស់​អ្នក​លក់​ដាច់​ មែន​ទេ? ប៉ុន្តែ​ លទ្ធផល​​​នៃ​ការ​លក់​របស់​អ្នក​មិន​អាច​ទទួល​បាន​ជា​ទីគាប់​ចិត្ត​ជា​រៀង​រហូត​នោះ​ទេ ពេល​ខ្លះ​ទៅ​មុខ​រលូន​ តែ​ពេល​ខ្លះ​ក៏​រអាក់​រអួល​ដែរ។ ដោយ​គ្រាន់​តែ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ចំណុច​​តូច​ៗខាងក្រោម​នេះ អ្នក​នឹង​ទទួល​បាន​លទ្ធផល​គួរ​​ជា​ទី​ពេញ​ចិត្ត​​៖

១) ត្រួតពិនិត្យ​ការ​កត់​ត្រា​នូវ​អ្វី​ដែល​អ្នក​គួរ​ធ្វើ​ឡើង​វិញ៖ អ្នក​ប្រហែល​ជា​មិន​ធ្លាប់ជឿនូវ​​ហេតុ​ផល​មួយ​នេះ​ទេ។ ​ទោះ​បី​ជា​មាន​​ការ​កត់​ត្រា​នូវ​អ្វី​ដែល​អ្នក​គួរ​ធ្វើ​​គឺ​ជា​រឿង​ល្អ ប៉ុន្តែអ្នក​ក៏​អាច​ទុក​ចោល​កិច្ច​ការ​​ផង​ដែរ ពី​ព្រោះ​ថា​វា​គ្មាន​ការ​កំណត់​ពេលវេលា​ច្បាស់​លាស់។

​​​២) ចាប់​ផ្តើម​ជំហាន​តូច​ៗ៖ មនុស្ស​ជា​ច្រើន​យល់​ច្រឡំ​ថា​ការ​លក់​ទំនិញ​បាន​ច្រើន​ទើប​ជា​គន្លឹះ​នាំ​ទៅ​កាន់​ភាព​ជោគជ័យ។ ប៉ុន្តែ ​ ពួក​គាត់​មិន​​ចាប់​អារម្មណ៍​ថា​​សកម្មភាព​ដែល​គាត់​ធ្វើ​ប្រចាំ​ថ្ងៃ​នេះហើយ​ដែល​នាំ​ពួក​គាត់​ទៅ​កាន់​ភាព​ជោគជ័យនោះទេ។ ភាព​ជោគជ័យ​ពិត​ប្រាកដ​គឺ​ជា​ការ​សម្រេច​កិច្ច​ការ​​ប្រចាំ​ថ្ងៃ ​ទោះ​បី​វា​ជា​កិច្ចការ​តូចតាច​ក៏ដោយ។

៣) រក​អ្នក​ណែនាំ៖ ឈប់​គិត​ថា​អ្នក​ចេះ​អ្វី​ៗ​គ្រប់​យ៉ាង​ទៅ។ ផ្ទុយ​ទៅ​វិញ រក​មនុស្ស​​ជោគជ័យ​​ដែល​អាច​បង្ហាត់​បង្រៀន​ដល់​អ្នក។ អ្នក​ណែ​នាំ​មិន​ត្រឹម​តែ​ជួយ​ដោះស្រាយ​បញ្ហា​នោះ​ទេ​​ ថែម​ទាំង​លើក​ចិត្ត​អ្នក​ថែម​ទៀត​ផង។

៤) មាន​ភាព​ក្លា​ហាន៖ ប្រសិន​ជា​អ្នក​ពិត​ជា​ចង់​បង្កើន​​លទ្ធផល​លក់​របស់​អ្នក​មែន អ្នក​ត្រូវ​មាន​ភាព​ក្លាហាន។ អ្នក​លក់​ជា​ច្រើន​បាន​ត្រឹម​តែ​តេ​ទៅ​កាន់​​អ្នក​លក់​ទំនិញ​ធម្មតា ប៉ុន្តែ​មិន​ហ៊ាន​ទាក់​ទង​ជា​មួយ​មេ​ធំ​ៗ​នោះ​ទេ៕

ប្រែ​សម្រួល៖​អឹុង មុយយូ ប្រភព៖ www.entrepreneur.com

X
5s