តើ​អ្នក​ជា​អ្នក​រង​គ្រោះ ​ឬ​អ្នក​​ឈ្នះ​? សញ្ញា​ ៥​យ៉ាង​​បង្ហាញ​ថា «អ្នក​ជា​អ្នក​ឈ្នះ»​



ជឿ ថា គ្មាន​នរណា​ម្នាក់​​លើ​លោក​នេះ ​ចង់​ក្លាយ​ជា​​អ្នក​បរាជ័យ​ទេ​។ មនុស្ស​គ្រប់​រូប​តែង​ចង់​ឈ្នះ​លើ​អ្វីៗ​គ្រប់​យ៉ាង តែ​វា​មិន​អាច​ទៅ​រួច​ឡើយ ​​បើ​អ្នក​​គ្មាន​​​ផ្លូវ​ដើរ​ឲ្យ​សមស្រប​នោះ​ទេ​។ តើ​ធ្វើ​​យ៉ាង​ណា​ ​អាច​នាំ​ខ្លួន​ឯង​ឲ្យ​ជោគជ័យ​ហើយ​ឈ្នះ​រាល់​ឧបសគ្គ​បាន​?

១) ​ត្រៀម​ខ្លួន​ពេល​មាន​ឧបសគ្គ​មក​ដល់​៖ ពេល​ដែល​អ្នក​តែង​តែ​គិត​ថា​រឿង​អាក្រក់​កើត​ឡើង​លើ​អ្នក​ ហើយ​អ្នក​សួរ​ខ្លួន​ឯង​ថា «​ហេតុអ្វី​អ្នក​ទៀត​ហើយ​» វា​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​បរាជ័យ​ហើយ​។​ ដូចនេះ​ អ្នក​ត្រូវ​ផ្លាស់​ប្ដូរ​គំនិត​ខ្លួន ។ ជំនួស​ដោយ​ការ​សួរ​ខ្លួន​ឯង ​នូវ​សំណួរ​ខាង​លើ​ អ្នក​ត្រូវ​​គិត​ថា​តើ​គួរ​ធ្វើ​អ្វី​ដើម្បី​ជម្នះ​ឧបសគ្គ​នោះ​វិញ។

២) កុំ​គិត​ពី​រឿង​អតីតកាល​៖ នៅ​ពេល​អ្នក​ចាប់​ផ្ដើម​ធ្វើ​អ្វី​មួយ ដោយ​​សោក​ស្ដាយ​នឹង​រឿង​អតីតកាល​ វា​មាន​ន័យ​ថា ​អ្នក​កំពុង​ដើរ​តៅ​រក​ផ្លូវ​​បរាជ័យ​ហើយ។​ ហេតុនេះ​ហើយ​ អ្នក​ត្រូវ​​ផ្លាស់​ប្ដូរ​វា ដើម្បី​ជោគជ័យ​។​ អ្នក​គប្បី​កប់​កំហុស​ដែល​មាន​ទុក ក្នុង​ពេល​អតីតកាល​នោះ​ចុះ​ តែ​កុំ​ភ្លេច​ទុក​វា​ជា​មេ​រៀន​ផង។​

៣) កុំ​ប្រៀបធៀប​ខ្លួន​នឹង​អ្នក​ដទៃ ៖ មនុស្ស​​ដែល​ឈ្នះ​គេ​មិន​ដែល​ប្រៀបធៀប​ខ្លួន​ឯង​ទៅ​នឹង​អ្នក​ដទៃ​ទេ។ មាន​តែ​មនុស្ស​ដែល​ចាញ់​ទេ ដែល​​ចាត់​ទុក​ថា​ខ្លួន​អន់​ជាង​អ្នកដទៃ​រហូត​នោះ។​

៤) សប្បាយ​រីករាយ​នឹង​ជោគជ័យ​ខ្លួន​៖ អ្នក​គួរ​តែ​រីករាយ​នឹង​ ភាព​ជោគជ័យ​ខ្លួន មិន​ថា​វា​តូច​​ឬ​ធំ​នោះ​ទេ។ បើ​មុន​ដូច្នោះ​ទេ អ្នក​​នឹង​កាន់​តែ​ព្រងើយ​កន្តើយ​ភាព​ជោគជ័យ​ខ្លួន​អស់​មួយ​ជីវិត​មិន​ខាន​។

៥) មិន​ដែល​ឃើញ​ខ្លួន​បរាជ័យ​ម្ដង​ទេ៖ អ្នក​ឈ្នះ គឺ​មិន​ដែល​គិត​ថា​ខ្លួន​បរាជ័យ​ទេ ប្រសិន​បើ​គេ​មិនទាន់​បាន​សាកល្បង៕ ​

​​​​​ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ huffingtonpost ​

X
5s