បើ​ចេះ​តែ​បារម្ភ​ និង គិត​ច្រើន​ជ្រុល ​អ្នក​គួរ​គិត​ដល់​ចំណុច​ទាំង​នេះ​



អ្នក​តែង​តែ​បារម្ភ​ បារម្ភ​​គ្រប់​យ៉ាង មិន​ថា​​កិច្ច​ការ​សាលា រឿង​គេង រឿង​ការងារ រឿង​ស្នេហា។ល។ គ្រាន់​តែ​គិត​ដល់​រឿង​ទាំង​នេះ​ក៏​ថប់​ខ្យល់​បាត់​ទៅ​ហើយ។ ​ការ​បារម្ភ​​​​​គឺ​ជា​ឃាតក​រ​លាក់មុខ​​ដែល​សម្លាប់​សុខភាព​ ភាព​រីករាយ​និង​ជីវិត​របស់​អ្នក។ តើ​អ្នក​អាច​ធ្វើ​អ្វីបាន​​ក្នុង​ការ​ជម្នះ​នូវ​ការ​គិត​ច្រើន​នេះ​៖

១) សមិទ្ធផលតូច​ៗ​ក៏​ត្រូវ​រាប់​ចូល៖ ដើម្បី​កាត់​បន្ថយ​នូវ​ភាព​បារម្ភ​ ចំណុច​ដំបូង​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ផ្តោត​អារម្មណ៍​ទៅ​លើ​សមិទ្ធផល​តូច​ៗ​ដែល​អ្នក​មាន​​ជា​រៀង​រាល់​ថ្ងៃ។ នៅ​ពេល​ដែល​យើង​ផ្តោត​សំខាន់​ទៅ​​លើ​រឿង​វិជ្ជមាន​ក្នុង​ជីវិត អ្នក​មិន​ត្រឹម​តែ​កាត់​បន្ថយ​នូវ​ការ​បារម្ភ​ ថែម​ទាំង​​បង្កើន​កម្លាំង​ចិត្ត​និង​នាំ​យក​នូវ​ភាព​រីករាយ​ក្នុង​ជីវិត។

២) ធ្វើ​ការ​ផ្លាស់​ប្តូរ៖ វិធី​ផ្សេង​មួយ​​ទៀត​ដែល​ជួយ​កាត់​បន្ថយ​ការ​បារម្ភ​​គឺ​​ការ​ផ្លាស់​ប្តូរ​​នូវ​ការ​គិត​ពី​បញ្ហា​។​ ប្រសិន​ជា​អ្នក​​នៅ​តែ​​បារម្ភ​​លើបញ្ហា​ដែល​មិន​ទាន់​កើត​ឡើង វា​ក៏​មិន​ផ្តល់​អត្ថប្រយោជន៍​​អ្វី​ដល់​អ្នក​ដែរ។ ផ្ទុយ​ទៅ​វិញ ប្រសិន​ជា​អ្នក​​​ដោះស្រាយ​​នូវ​បញ្ហា​ដែល​អ្នក​ជួប​ជា​​ប្រចាំ​ថ្ងៃ​វិញ អ្នក​កំពុង​តែ​កាត់​បន្ថយ​នូវ​បញ្ហា​នា​ថ្ងៃ​អនាគត។ ពិត​ប្រាកដ​ណាស់​ មនុស្ស​ជា​ច្រើន​នៅ​តែ​បារម្ភពី​​​នេះ​បារម្ភ​​ពី​នោះ ប៉ុន្តែ​ធ្វើ​ពុំ​ភ័យ។ ចូរ​ចង​ចាំ​ថា អ្នក​មាន​ថាមពល​ក្នុង​ការ​គ្រប់​គ្រង​ជីវិត​របស់​អ្នក៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org

X
5s