ហេតុផល​​បង្ហាញ​ថា​ «បើ​សិស្ស​ធ្វើ​ការងារ​ស្ម័គ្រចិត្ត (Volunteer) ​កាន់​តែ​ច្រើន​គឺ​កាន់​តែ​ល្អ» តើ​អ្នក​បាន​ធ្វើ​ហើយ​ឬ​នៅ​? ​​



សិស្ស​មួយ​ចំនួន​អាច​នឹង​ស្ដាយ​ក្រោយ ប្រសិន​បើ​គេ​មិន​បាន​ ចូលរួម​ ការងារ​ស្ម័គ្រចិត្ត​ ឲ្យ​បាន​មួយ​ដង​ក្នុង​មួយ​ជីវិត​នោះ។ ការ​ពិត​ ទៅ​ លុយ​គឺ​មិន​មែន​ជា​អ្វី​ដែល​មនុស្ស គ្រប់​គ្នា​ចង់​បាន​ឡើយ ពេល​ខ្លះ អ្នក​អាច​រួម​គ្នា​ ជា​កម្លាំង ដើម្បី​ធ្វើ​កិច្ចការ​មួយ​ឲ្យ​បាន​ជោគជ័យ ដោយ​មិន​ទទួល​បាន​ ប្រាក់​កាស​បន្តិច​​សោះ។ នេះ​ជា​​មូលហេតុ​បញ្ជាក់បង្ហាញ​ថា សិស្ស​គួរ​តែ​រៀន​ផង ធ្វើ​ការងារ​ស្ម័គ្រចិត្ត ផង ៖

១) កាន់​តែ​បន្ថែម​Credit ​សម្រាប់​ខ្លួន​៖ ក្រៅ​ពី​ការ​សិក្សា អ្នក​បាន​ចូល​រួម​ការងារ​ស្ម័គ្រ​ចិត្ត​ជា​ច្រើន ដែល​ការងារ​ទាំង​នោះ​ អ្នក​​ពុំ​ទទួល​បាន​ លុយ​មួយ​កាក់​មួយ​សេន តែ​អ្នក​នៅ​តែ​ចូល​រួម​ធ្វើ​វា​ដើម្បី​សង្គម ​ខ្លួនឯង​។ ការ​ធ្វើ​បែប​នេះ​ វា​​ហាក់​ដូច​​ជា​បង្កើន​Credit​សម្រាប់​ខ្លួន​ឯង ទៅ​ថ្ងៃ​មុខ​អញ្ចឹង​ដែរ។

២) ឱកាស​ការងារ​ច្រើន​​៖ ក្រុមហ៊ុន​មួយ​ចំនួន គឺ​សម្លឹង​​មើល​ថា តើ​អ្នក​ចូលចិត្ត​ធ្វើ​​ការងារ​ស្ម័គ្រចិត្ត​ដែរ​ឬ​អត់​? ដូចនេះ​បើ​អ្នក​​ចូលរួម​កាន់តែ​ច្រើន ឱកាស​បាន​ការងារ ក៏​កាន់​ទេ​ច្រើន​ដូច​គ្នា​។

៣) ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​៖ ការងារ​នេះ​គឺ​ផ្ដល់​ប្រយោជន៍​ ដល់​សង្គម ខ្លួន​ឯង និង​សាលា​របស់​អ្នក​។ ហើយ​អ្វី​ដែល​អ្នក​ធ្វើ​ គឺ​ការ​លះបង់​ពេលវេលា និង​កម្លាំង​កាយ​ចិត្ត ដោយ​មិន​សម្លឹង​​ឃើញ​អ្វី​មក​វិញ។ ដូចនេះ​​តើ​អ្នក​មិន​សប្បាយ​ចិត្ត​​នឹង​ទង្វើ​ខ្លួន​បាន​ធ្វើ​ទេ​​មែន​ទេ​? ការ​ជួយ​មនុស្ស​ ដោយ​មិន​សម្លឹង​​ឃើញ​ប្រយោជន៍ ​ គឺ​ជា​អំពើ​មួយ​ធ្វើ​ឲ្យ អ្នក​សប្បាយ​ចិត្ត​ខ្លាំង​​ជាង​គេ​។

៤) អ្នក​បាន​ចូលរួម​កែប្រែ អ្វី​មួយ​៖ សង្គម​របស់​អ្នក​ពិត​ជា​ចង់​កែប្រែ​អ្វី​មួយ តែ​បើ​គ្មាន​ការ​ចូលរួម​ពី​អ្នក​ទេ ការ​កែ​ប្រែ​នោះ​ក៏​មិន​អាច​ផ្លាស់ប្ដូរ​អ្វី​បាន​ដែរ។ នេះ​ជា​ទង្វើ​ ក្នុង​ការ​កែប្រែ សង្គម​ និង​កែប្រែ​ពិភពលោក ដែល​គេ​ត្រូវ​ការ​​ដោយ​ចាប់​ផ្ដើម​ពី​​អ្នក​ផ្ទាល់​។

៥) សិក្សា​បាន​ច្រើន​​ពី​អ្វី​ដែល​អ្នក​មិន​ដែល​ដឹង​៖ ចូលរួម​កម្មវិធី​ស្ម័គ្រចិត្ត គឺ​អ្នក​កំពុង​បើក​ឱកាស​ខ្លួន​ឯង ឲ្យ​សិក្សា​ពី​អ្វី​ដែល​ថ្មី​។ អ្នក​ទទួល​បាន​ ជំនាញ​ថ្មី​ដែល​អ្នក មិន​ធ្លាប់​មាន​ ហើយ​អ្នក​ពិត​ជា​ត្រូវ​ការ​ជំនាញ​ទាំង​នេះ​ នៅ​ពេល​អនាគត​ជា​មិន​ខាន​៕  

​​​​​ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ independent

X
5s