​បើ​មាន​ចំណុច​ទាំង​នេះ ​​មាន​ន័យ​ថា អ្នក​បាន​ត្រឹម​ជា​មនុស្សសម្រាប់គេបោក​ប្រើ​ប៉ុណ្ណោះ​



តើ​អ្នក​ធ្លាប់​​ធ្វើ​ល្អ​ដល់​មិត្ត​​ឬ​មិត្ត​រួម​ការងារ​ដែរ​ឬ​ទេ? តើអ្នកលទ្ធផលយ៉ាងណាដែរ? មនុស្ស​មួយចំនួន បានធ្វើរឿងល្អៗជាច្រើនដល់មិត្ត និង អ្នកនៅជុំវិញខ្លួន ប៉ុន្តែលទ្ធផលគឺបានត្រឹមសោកស្តាយ ព្រោះគេគ្រាន់តែចង់បានចំណេញពីអ្នក។ ​ក្នុងស្ថានភាពខ្លះ អ្នកត្រូវប្រាកដណាស់ អ្វីដែលអ្នកនោះ គឺមានតម្លៃមួយដែលសមនឹងទទួល ​មិនមែនធ្វើទៅដើម្បីឲ្យគេកេញចំណេញលើទឹកចិត្តល្អរបស់អ្នកនោះឡើយ ហើយលួចសើចចំអគពីក្រោយខ្នងថា អ្នកជាមនុស្ស«ល្ងង់»នោះទេ។  ខាងក្រោមនេះ​ ជាចំណុចទូទៅមួយចំនួន​ ទោះអ្នកធ្វើល្អប៉ុណ្ណាក៏គ្មានប្រយោជន៍ ព្រោះអ្នកជុំវិញខ្លួននឹងរាប់អានអ្នកដើម្បីកេញយកប្រយោជន៍ប៉ុណ្ណោះ​៖ 

១) អ្នក​មិន​ដែល​បដិសេធ៖ ទោះ​បី​ជា​អ្នក​ឈឺ​ មិន​សប្បាយ​ចិត្ត​ឬ​មិន​ចង់​ធ្វើ​ការ​អ្វី​មួយ​ក៏​ដោយ តែ​ប្រសិន​ជា​នរណា​ម្នាក់​សុំ​ជំនួយ​ពី​អ្នក អ្នក​មិន​ដែល​បដិសេធ​ឡើយ។ ទោះ​បី​ជា​ចិត្ត​របស់​អ្នក​ចង់​និយាយ​ថា«ទេ» តែ​មាត់​របស់​អ្នក​នឹង​និយាយ​​ថា«​បាន»។ មនុស្ស​នឹង​ប្រើប្រាស់​អ្នករហូត បើអ្នកមិនចេះបដិសេធខ្លះ ជាពិសេសរឿងដែលគួរបដិសេធ​​។

២) អ្នក​ខ្វល់​ពី​សម្ដី​ឬ​អារម្មណ៍​​អ្នក​ដទៃហួសហេតុពេក៖ ប្រសិន​ជា​ទៅ​ញាំ​អាហារ​ខាង​ក្រៅ អ្នក​អនុញ្ញាត​ឲ្យ​គេ​ធ្វើ​ការ​សម្រេច​ចិត្ត។ អ្នក​ខ្លាច​អ្នក​ដទៃ​និយាយ​អាក្រក់​ពី​អ្នក។ ការ​គិត​ពី​អារម្មណ៍​អ្នក​ដទៃ​គឺ​ជ​រឿង​ល្អ​ហើយ ប៉ុន្តែ ការ​គិត​ពី​អ្នក​ដទៃ​រហូត​ដល់​មិន​ហ៊ាន​​សូម្បី​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ដើម្បី​ខ្លួន​ឯង។

៣) អ្នក​សូមទោស​រហូត៖ អ្នក​​ជា​មនុស្ស​ដែល​ចង់​បាន​ការ​រាប់​អាន​ពី​អ្នក​ដទៃ។ អ្នក​សូម​ទោស​​បើ​​ទោះ​បី​វា​មិន​មែន​ជា​កំហុស​របស់​អ្នក។ អ្នក​ព្យាយាម​គ្រប់​យ៉ាង​ដើម្បី​តម្រូវ​ចិត្ត​អ្នក​ដទៃ។ នោះ​មិន​មែន​ជា​ទង្វើ​ល្អ​ដែល​អ្នក​គួរ​មាន​នោះ​ទេ។

៤) មិន​ដាច់​ចិត្ត​ពី​មិត្ត៖ ការ​ចង់​រាប់​អាន​មិត្ត​គឺ​ជា​រឿង​ល្អ​ហើយ។ ប៉ុន្តែ​ ប្រសិន​ជា​មិត្តភាព​នោះ​ចាប់​ផ្តើម​មាន​បញ្ហា កុំ​ខ្លាច​ក្នុង​ការ​បោះ​បង់។ ប្រសិន​ជា​អ្នក​មិន​បោះ​បង់​ទេ អ្នក​នឹង​ឈឹ​ចាប់​ខ្លួន​ឯង​នោះ​ទេ។ ការ​គិត​ពិ​មិត្ត​គឺ​ជា​ទង្វើ​មួយ​គួរ​ឲ្យ​សរសើរ ប៉ុន្តែ អ្នក​ត្រូវ​គិត​ពី​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ជាង​មុន៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org​

X
5s