ស្រ្ដី​ក៏​អាច​ជោគជ័យ​ដូច​បុរស​ដែរ !!! ភាគ​ច្រើន​គេ​តែង​អនុវត្ត​តាម​ច្បាប់​​ទាំង​ ២នេះ!​



អ្នក​ណា​ថា​ស្ដ្រី​មិន​អាច​ជោគជ័យ​នឹង​ជីវិត​ បាន​ដូច​បុរស​ទៅ​។ តាម​ពិត​ការ​យល់​បែប​នេះ​គឺ​ខុស​ស្រឡះ​តែ​ម្ដង​។ ស្រ្ដី​​ជនជាតិ​អាមេរិក​ភាគ​ច្រើន​ពួក​គេ​អាច​មាន​លទ្ធភាព​ ក្នុង​ការ​រក​ប្រាក់​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ លើស​បុរស​ៗ​ទៅ​ទៀត។ តើ​ពួក​គេ​ដើរ​តាម​គន្លង​អ្វី​បាន​ជា​ជោគជ័យ​បែប​​នេះ​​?

១) «​សម្លឹង​មួយ​ជំហាន​ទៅ​មុខ​ មុន​នឹង​ដើរ​»​៖ មនុស្ស​ម្នាក់ៗ បើ​ចង់​ជោគជ័យ​គប្បី​សម្លឹង​ឲ្យ​បាន​វែង​ឆ្ងាយ។ បើ​សម្លឹង​​កាន់​តែ​ឆ្ងាយ​ អ្នក​នឹង​កាន់​តែ​ឃើញ​ច្បាស់​ទៅ​ៗ ថា​ អ្នក​​ត្រូវ​ជួប​ឧបសគ្គ​អ្វី​​ខ្លះ​។ ដូចនេះ​អ្នក​អាច​​មាន​លទ្ធភាព​ រៀប​ចំ​​វិធី​គ្រប់​យ៉ាង​ ដើម្បី​ដោះស្រាយ​ពេល​ឧបសគ្គ​មក​ដល់​បាន​ទាន់​ពេលវេលា​​។

២) «​​មិន​ខ្លាច​ការ​​បរាជ័យ​» ៖ របាំង​នៃ​ភាព​ជោគជ័យ​គឺ​«​ការ​ខ្លាច​ភាព​បរាជ័យ​នេះ​ឯង» ។ មនុស្ស​គ្រប់​គ្នា​តែង​ខ្លាច​ការ​​បរាជ័យ ទើប​មិន​ចង់​ដើរ​ទៅ​មុខ​។ សួរ​ថា​ តើ​អ្នក​ណា​ខ្លះ​ដែល​ជោគជ័យ​ដោយ​មិន​ធ្លាប់​ជួប​ភាព​បរាជ័យ​នោះ​? ចម្លើយ​គឺ​គ្មាន​ទេ​។

មិន​​ថា​អ្នកជា​មហាសេដ្ឋី​លំដាប់​ពិភពលោក​កម្រិត​ណា​ឡើយ​ អ្នក​មិន​អាច​គេចវេះ​ពី​បរាជ័យ​បាន​ឡើយ។ ម្ល៉ោះ​ហើយ ធ្វើ​ជា​មនុស្ស​ជោគជ័យ​មួយ​ អ្នក​មិន​គួរ​ខ្លាច​ភាព​បរាជ័យ​ឡើយ អ្នក​ត្រូវ​​ដើរ​ទៅ​មុខ​ឲ្យ​ដល់​គោលដៅ​ដែល​បាន​កំណត់។ បើ ​ដួល​១០០​ដង អ្នក​ត្រូវ​​ងើប​ឡើង​វិញ​១០០០​ដង​ទៅ​៕

​​​ប្រែ​សម្រួល៖​ ព្រំ សុវណ្ណកណ្ណិ្កកា ប្រភព៖ power of positivity

X
5s