ការងារ​ទាំង​៥​ដ៏​​ស័ក្ដិសម​បំផុត​សម្រាប់​ប្រភេទ «​មនុស្ស​​ចូលចិត្ត​និយាយ​ច្រើន»​



តើ​អ្នក​ចូលចិត្ត​និយាយ​ដែរ​ទេ? តើ​អ្នក​ចូលចិត្ត​និយាយ​ជាមួយ​មនុស្ស​ចម្លែក​ ដែល​មិន​ដែល​ស្គាល់​គ្នា​សោះ​សូម្បី​១​ដង​ដែរ​ទេ​? នេះ​ជា​ការងារ​ដែល​​​ស័ក្ដិសម ​សម្រាប់​អ្នក​​បំផុត​៖

១) អ្នក​បក​ប្រែ​ភាសា​៖ វា​ជា​ការងារ​មួយ​ដ៏​ស័ក្ដិសម​សម្រាប់​អ្នក​ដែល​ចូលចិត្ត​និយាយ​ច្រើន មិន​ចេះ​​នៅ​ស្ងៀម ។ ពួក​គេ​អាច​ជ្រើសរើស​ការងារ​ជា​អ្នក​​បកប្រែ​ភាសា​​ណា​ក៏​បាន ឲ្យ​​តែ​គេ​​ចេះ​ ព្រោះថា​តម្រូវការ​ស្វែង​រក​អ្នក​បកប្រែ​គឺ​មាន​ការ​កើន​ឡើង​ខ្ពស់ ណាស់ ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​​​បក​ប្រែ​ភាសា​ចិន​មក​ភាសា​ខ្មែរ​តែ​ម្ដង​។

២) អ្នក​លក់​ផលិតផល​៖ ជា​ការ​ពិត​ណាស់ ការងារ​នេះ​គឺ​ស័ក្ដិសម​សម្រាប់​អ្នក​ពូកែ​សម្ដី​។ ពេល​ខ្លះ​ផលិតផល​ល្អ​ខ្លាំង​ក៏​ដោយ ​ តែ​បើ​អ្នក​លក់​មិន​សូវ​ចេះ​​និយាយ​ទេ ការ​លក់​ក៏​មិន​សូវ​ដាច់​ទៅ​តាម​​ហ្នឹង​ដែរ។ ហេតុនេះ​អ្នក​ពូកែ​និយាយ​ បញ្ចុះ​បញ្ចូល​ភ្ញៀវ​ឲ្យ​ទិញ គឺ​គេ​ពិត​ជា​ត្រូវ​ការ​​ខ្លាំង​។

៣) ពិធី​ករ​និង​ពិធីការ​នី​​៖ អ្នក​ដែល​ពូកែ​និយាយ​ គួប​ផ្សំ​នឹង​ការ​ហ្វឹកហាត់​និយាយ​ទៀត​នោះ ពួក​គេ​អាច​មាន​លទ្ធភាព​ធ្វើ​ជា​ពិធី ករ​តាម​ទូរទស្សន៍​ក៏​បាន ​ និង​តាម​ ពិធី​ផ្សេង​ៗ​ទៀត​ក៏​​បាន​។

៤) អ្នក​កំប្លែង​៖ អ្នកកំប្លែង រូប​ណា​ដែល​ថា​មិន​សូវ​ចេះ​​និយាយ​? ភាគ​ច្រើន​ពួក​គេ​និយាយ​ច្រើន​តាំង​ពី​កំណើត​តែ​ម្ដង ហើយ​ពួក​គេ​អាច​មាន​លទ្ធភាព​ធ្វើ​ឲ្យ​អ្នក​ជុំវិញ​ខ្លួន​សើច​សប្បាយ​បាន​ទៀត​។

៥) អ្នក​នយោបាយ​៖ ភាគ​ច្រើន​នៃ​អ្នក​នយោបាយ ពួក​គេ​សុទ្ធ​តែ​ពូកែ​និយាយ​វោហារ​​ទាំង​អស់​។ គេ​អាច​មាន​លទ្ធភាព​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ជឿ​ស្លុង ដោយ​សារ​តែ​ទឹកដម ព្រម​ទាំង​ពាក្យ​សម្ដី​ដែល​ពួកគេ​ប្រើប្រាស់​នោះ​ទៀត​ផង​៕

ប្រែ​សម្រួល៖​ ព្រំ សុវណ្ណកណ្ណិ្កកា
ប្រភព៖ cnbc

X
5s