បើអ្នកឧស្សាហ៍ធ្វើបែបនេះ អ្នកនឹងឆាប់បានឡើងឋានៈនៅកន្លែងធ្វើការមិនខាន!!!
មនុស្សត្រប់គ្នាចង់ អភិវឌ្ឍន៍ខ្លួន ហើយតែងចង់ឡើងឋានៈកាន់តែធំកាន់តែល្អ ។ តែមុននឹងចង់ឡើង ធំ អ្នកមើលខ្លួនឯង ល្អគ្រប់គ្រាន់ហើយឬនៅ? នេះជាអ្វីដែលអ្នកគួរសង្កេតមើលខ្លួនឯងសិន៖
១) «ជឿជាក់លើអ្វីដែលខ្លួនឯងធ្វើ»៖ មិនថារាល់ថ្ងៃអ្នកធ្វើការផ្នែកអីនោះទេ ឲ្យតែអ្នកជឿជាក់លើសមត្ថភាពខ្លួនឯង និងជឿជាក់ថាអ្វីដែលអ្នកធ្វើគឺល្អទាំងអស់ ទើបអ្នកដទៃនឹងផ្ដល់តម្លៃរួមទាំងការគោរពមកលើអ្នក។ ពេលអ្នកជាមនុស្សច្បាស់ការលើខ្លួនឯង ដឹងខុសដឹងត្រូវ គោរពវិន័យក្រុមហ៊ុន មានទំនួលខុសត្រូវខ្ពស់ នោះមេរបស់អ្នកនឹងផ្ដល់ជាកាដូឡើងឋានៈនេះសម្រាប់ អ្នកហើយ។
២) «ត្រូវគិតវិជ្ជមានជានិច្ច»៖ មិនមែនមានន័យថា អ្នកត្រូវតែញញឹមដាក់គេឯងគ្រប់ពេលទេ តែអ្នកត្រូវដឹងពីទំនួលខុសត្រូវនិងកាតព្វកិច្ច ក្នុងក្រុមហ៊ុន។ ការគិតវិជ្ជមានកាន់តែច្រើន អ្នកនៅជុំវិញអ្នកកាន់តែមានអារម្មណ៍ល្អនិងស្រឡាញ់អ្នកកាន់តែច្រើនដូចគ្នា។
៣) «ត្រូវដោះស្រាយបញ្ហាក្នុងក្រុមហ៊ុន»៖ មនុស្សជាច្រើនតែងតែរអ៊ូពីបញ្ហានេះនិងបញ្ហានោះ តែគ្មានអ្នកណាចេញមុខមកដោះស្រាយវាសោះ។ តែបើអ្នកជាមនុស្សដែលក្លាហាន ហ៊ានដោះស្រាយបញ្ហាសម្រាប់ក្រុមហ៊ុន នោះថៅកែនឹងមើលឃើញពីភាពខ្លាំងរបស់អ្នក ហើយពេលនោះអ្នកនឹងទទួលបានដំណឹងល្អឆាប់ៗមិនខាន។
៤) «ត្រូវដឹងថាថៅកែអ្នកចង់បានអ្វី» ៖ ជាការពិតណាស់ ថៅកែតែងតែត្រូវការអ្វីមួយដើម្បីអភិវឌ្ឍក្រុមហ៊ុនរបស់ខ្លួន។ ដូចនេះក្នុងនាម ជាបុគ្គលិក អ្នកត្រូវតែស្ដាប់ថៅកែ ក៏ដូចជាបំពេញតម្រូវការតាមតែគាត់ចង់បាន។
៥) « ត្រូវចេះគោរពបុគ្គលិកឯទៀតក្នុងក្រុមហ៊ុន»៖ ពេលខ្លះវាហាក់ដូចជាពិបាក មែន តែវាសំខាន់ណាស់ដែលត្រូវគោរពពួកគេ។ វាគឺជាអាកប្បកិរិយាមួយ ដែលទាក់ទាញចំណាប់អារម្មណ៍អ្នក ដទៃ ឲ្យមើលឃើញពីភាពល្អរបស់អ្នក៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិ្កកា ប្រភព៖ cnbc