គោលការណ៍ធ្វើជំនួញ៤យ៉ាង ដែលអ្នកចង់រកស៊ីត្រូវដឹងឲ្យច្បាស់
ការធ្វើជំនួញ គឺជារឿងមួយដែលមនុស្សសឹងគ្រប់គ្នាតែងគិតដល់ ហើយចង់ធ្វើវា ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចជោគជ័យក្នុងការធ្វើជំនួញនោះឡើយ។ ពេលចាប់ផ្តើមធ្វើជំនួញមានរឿងច្រើនណាស់ដែលកើតឡើង ហើយក៏ជួបរឿងសោកស្តាយ និង ឈឺចាប់មិនតិចដែរ។ ប៉ុន្តែបើអ្នកចង់ធ្វើវាមែន គឺកុំស្ទាក់ស្ទើរឲ្យសោះ ហើយត្រូវចាំគោលការណ៍សំខាន់ៗទាំងនេះ៖
១) ប្រឹងប្រែងដើម្បីភាពខុសប្លែកពីគេ មិនមែនដើម្បីល្អឥតខ្ចោះនោះទេ៖ យុទ្ធសាស្ត្រក្នុងការធ្វើជំនួញមិនមែនដើម្បីល្អឥតខ្ចោះនោះទេ ប៉ុន្តែវាជាអ្វីដែលផលិតផលឬសេវាកម្មរបស់អ្នកខុសប្លែកពីគេ។ នៅពេលដែលអ្នកមានទំនិញដែលមានតែមួយ មនុស្សនោះមករកអ្នក។ ប្រសិនជាទំនិញឬផលិតផលរបស់អ្នកដូចអ្នកដទៃ នោះមានន័យថាអតិថិជនរបស់អ្នកក៏អាចរត់ទៅរកអ្នកដទៃ។
២) ប្រកួតប្រជែងដើម្បីប្រាក់ចំណេញ៖ ជំនួញដែលជោគជ័យមិនចាំបាច់មានទីផ្សារធំឬរីកចម្រើនលឿននោះទេ តែវាជាអ្វីដែលអ្នកអាចរកលុយ ប្រាក់ចំណេញបាន។ អ្នកគួរតែរកវិធីដែលជួយអ្នករកប្រាក់ចំណូលបន្ថែម។
៣) ដឹងពីឧស្សាហកម្មឬវិស័យជំនួញ៖ ប្រសិនជាអ្នកដឹងច្បាស់ពីឧស្សាហកម្មដែលអ្នកនឹងប្រឡូកក្នុងទីផ្សារហើយដឹងច្បាស់ពីគូប្រកួតប្រជែងរបស់អ្នកថែមទៀតនោះ អ្នកអាចនឹងរៀបចំយុទ្ធសាស្ត្របានល្អក្នុងការប្រកួតប្រជែងក្នុងវិស័យដូចគ្នាមួយនេះ។
៤) អតិថិជនគោលដៅ៖ អ្នកត្រូវដឹងឲ្យច្បាស់តើអ្នកចង់បម្រើឬផ្តល់សេវាកម្មដល់អតិថិជនមួយណា ហើយតើអ្នកនឹងផ្តល់សេវាកម្មដោយរបៀបណា។ អ្នកត្រូវមានអតិថិជនច្បាស់លាស់មួយក្រុម។ ឧទាហរណ៍ថា៖អ្នកចង់បើកសាលាបង្រៀនភាសាអង់គ្លេស ដូច្នេះហើយអតិថិជនរបស់អ្នកអាចជាក្មេងជំទង់ឬអ្នកធ្វើការ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.jeroen-de-flander.com