​មូលហេតុ​សំខាន់ៗ​ដែល​អ្នក​គួរ​ចាប់​យក​អាជីព​ការងារ​នៅ​ក្នុង​ផ្នែក​ទីផ្សារ​បែប​ទំនើប ​​



​បើនិយាយពីផ្នែកទីផ្សារ គេអាចបែងចែកជាពីរធំៗ ទី១ គឺទីផ្សារបែបប្រពៃណី( Traditional Marketing) ដែលសំដៅលើការធ្វើទីផ្សារមិនសូវទំនើប ឬ ជាអ្វីដែលបានអនុវត្តមកជាយូរណាស់មកហើយ និង ទី២ គឺទីផ្សារបែប​ទំនើប ឬ ឌីជីថល (Digital Marketing) ដែលសំដៅលើការធ្វើទីផ្សារដោយប្រើបញ្ចេកវិទ្យាសម័យថ្មី ជាពិសេសគឺផ្តោតសំខាន់លើប្រព័ន្ធអនឡាញ ដូចជា លើបណ្តាញសង្គម ឬ គេហទំព័រ ឬ តាមGoogle Searchជាដើម។ 

ផ្នែកទីផ្សារ​ទំនើប ឬ ឌីជីថល (Digital Marketing)​នេះ​គឺ​ពិត​ជា​កើនឡើង​គួរ​ឲ្យ​​កត់​សម្គាល់ ។ ដោយ​​ភាគ​ច្រើន​គេ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​​លក់​ដូរផលិតផល​ ការស្រាវជ្រាវ ឬ ការកម្សាន្តផ្សេងៗ។ ពេល​នេះ​ក្រុមហ៊ុន​ជា​ច្រើន​ប្រើប្រាស់​មធ្យោបាយ​ ទីផ្សារបែបទំនើប (Digital Marketing) ​នេះ​ដើម្បី​​បង្ហាញ​ផលិតផល​ខ្លួន​ទៅ​កាន់​អតិថិជន​ រួម​មាន​​​​ទំនាក់​ទំនង​​ក្នុង​បណ្ដាញ​សង្គម​ជា​ឧទាហរណ៍​ស្រាប់​​។ ទាំង​នេះ​​ជា​មូលហេតុ​ដែល​អ្នក​គួរ​ធ្វើ​ការ​ផ្នែក​នេះ​៖

១) ការ​ងារ​មាន​ច្រើន​សម្រាប់​អ្នក៖ ការងារ​​ច្រើន​ណាស់​ដែល​ត្រូវ​បាន​បង្កើត​ឡើង ​ដោយ​ ទីផ្សារ​បែបទំនើប (Digital Marketing) នេះ​។ ក្នុង​នោះ​រួម​មាន​៖ អ្នក​គ្រប់គ្រង​ផ្នែក​ទីផ្សារ អ្នក​ជំនាញ​ផ្នែក​ទីផ្សារ​ អ្នក​គ្រប់គ្រង​​សហគមន៍ ព្រម​ទាំង អ្នក​រៀប​ចំ​គម្រោង​បណ្ដាញ​សង្គម​​ទៀត​។

២) មាន​ភាព​បត់បែន និង ងាយស្រួល​៖ ធ្វើ​ការ​ផ្នែក​នេះ អាច​ផ្ដល់​​មជ្ឈដ្ឋាន​បត់បែន​មួយ​សម្រាប់​ការងារ​អ្នក​ ព្រោះ​​ថា​អ្នក​ធ្វើ​ការ​ដោយ​ពឹង​ផ្នែក​លើ​អ៊ីនធឺណិត​​តែ​មួយ​មុខ​​ប៉ុណ្ណោះ ។ ដូចនេះ​អ្នក​អាច​ធ្វើ​នៅ​ទី​ណា​ក៏​បាន​ដែរ។

៣) ឱកាស​​​រៀន​សូត្រ​​ច្រើន​សម្រាប់​អ្នក​៖ អ្នក​អាច​មាន​ឱកាស​ចាប់​យក​ចំណេះ​ដឹង​បាន​ច្រើន​ពី​ការងារ​នេះ​​រួម​មាន​ អភិវឌ្ឍន៍​សេវាកម្ម​អតិថិជន​និង​អាជីវកម្ម ប្រព័ន្ធ​បច្ចេកវិទ្យា សិក្សា សង្គម​និង​ការ​ស្រាវជ្រាវ ព្រម​ទាំង​​បង្កើន​ភាព​ឆ្នៃ​ប្រឌិត​ទៀត​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ msbcollege

X
5s