វិធី​៣​យ៉ាង​ ជួយ​បង្កើន​សមត្ថភាព​ក្នុងការគិត​ឲ្យ​កាន់​តែ​ពូកែ​លើស​គេ​!​



តើ​សមត្ថភាព​ក្នុង​ការ​គិត​របស់​អ្នក​ខ្លាំង​កម្រិត​ណា​? វា​ពិត​ជា​សំខាន់​ណាស់ ដែល​អ្នក​ត្រូវ​ដឹង​ថា​តើ​ខ្លួនឯង​មាន​សមត្ថភាព​ខ្លាំង ឬ​ក៏​​ខ្សោយ​ក្នុង​ការ​គិត​។ ខាង​ក្រោម​នេះ​នឹង​ បង្ហាញ​​អ្នក​​ឲ្យ​ដឹង​​៖

១) អាន​​សៀវ​ភៅ​ឲ្យ​បាន​ច្រើន​៖ បង្កើន​ការ​គិត​របស់​ខ្លួន​តាម​រយៈ​ការ​អាន​សៀវភៅ។ ក្នុង​នោះ​រួម​បញ្ចូល ការ​សួរ​សំណួរ​ខ្លួន​ឯង​ ទាក់ទង​នឹង​អ្វី​ដែល​​អ្នក​បាន​អាន។ ការ​ធ្វើ​បែប​នេះ ​ជួយ​ឲ្យ​អ្នក​ពន្លឿន​ការ​គិត និង​អាច​បង្កើន​ការ​ចងចាំ​បាន​មួយ​កម្រិត​ទៀត។

២) រៀន​មេរៀន​​គណិតវិទ្យា​និង​រៀន​ធ្វើ​លំហាត់​៖ គេ​បាន​បង្ហាញ​ថា​ អ្នក​ដែល​ពូកែ​មុខ វិទ្យា​គណិតវិទ្យា​ ភាគ​ច្រើន​គេ​​មាន​សមត្ថភាព​ក្នុង​ការ​គិត អ្វី​គ្រប់​យ៉ាង​បាន​យ៉ាង​ល្អ​។ ហេតុ​នេះ បើ​សិន​ជា​អាច​ អ្នក​គួរ​រៀន​វា​បន្ថែម បន្ទាប់​មក​រៀន​ ធ្វើ​លំហាត់​លំបាក​ ដើម្បី​ហ្វឹកហាត់​ខួរក្បាល​ឲ្យ​កាន់​តែ​ឆ្លាត​ជាង​មុន​។

៣) ​ត្រូវ​ចេះ​សួរ​សំណួរ​ខ្លួន​ឯង​ឲ្យ​ពិបាក​៖ មនុស្ស​ជា​ច្រើន​បាន​បង្ហាញ​ថា ពួក​គេ​បាន​បង្កើន​សមត្ថភាព​​ក្នុង​ការ​គិត តាម​រយៈ​ ការ​​បង្កើន​ការ​ចង់​ដឹង​ចង់​ស្គាល់ ប្រៀប​ធៀប​ រក​ហេតុផល​ ឲ្យ​បាន​កាន់​តែ​ច្រើន​។ ជាពិសេស អ្នក​គួរ​សួរ​នាំ​​ខ្លួន​ឯង ឲ្យ​កាន់​តែ​​ពិបាក​ជាង​មុន ដើម្បី​វាស់​ស្ទង់​ខ្លួន​ថា ឆ្លើយ​បាន​ឬ​មិន​បាន​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ power of positivity

X
5s