​ ​បើ​បរាជ័យ​​ ​សូម​កុំ​អស់​សង្ឃឹម​​ ​ព្រោះ​វា​ក៏​ផ្ដល់​ប្រយោជន៍​សំខាន់​​៣​​នេះ​ដែរ​



មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ស្រឡាញ់​ឬ​ចូល​​ចិត្ត​ភាព​ជោគជ័យ។ ចុះ​ រឿង​បរាជ័យ​វិញ​នោះ? តើ​វា​មិន​អាច​ផ្តល់​មេរៀន​សម្រាប់​រៀន​សូត្រឬ​ភាព​រីក​ចម្រើន​ទៅ​មុខ​មែន​ទេ? តាម​ការ​ពិត​ទៅ រាល់​ភាព​ជោគជ័យ​​មួយ​ៗ​សុទ្ធ​តែ​ឆ្លង​កាត់​​បរា​ជ័យ​​រាប់​មិន​អស់។ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​នៃ​ភាព​បរាជ័យ៖

១) ភាព​បរាជ័យ​​ផ្តល់​មេរៀន​សម្រាប់​សិក្សា៖ ភាព​បរាជ័យ​អាច​ក្លាយ​ជា​គ្រូ​មួយ​ដ៏​ល្អ​សម្រាប់​យើង​ ទោះ​បី​ជា​ពេល​ខ្លះ​វា​ឈឺ​ចាប់​ក៏​ដោយ។ ការ​រៀន​នូវ​ធ្វើ​ដែល​មិន​គួរ​ធ្វើ​គឺ​មាន​សារៈសំខាន់​ដូច​រៀន​អ្វី​ដែល​អ្នក​គួរ​ធ្វើដែរ។ ភាព​បរាជ័យ​អនុញ្ញាត​ឲ្យ​មនុស្ស​រៀន​ពី​កំហុស​និង​រីក​ចម្រើន​ទៅ​មុខ។

២) ភាព​បរាជ័យ​ធ្វើ​ឲ្យ​យើង​ដាក់ខ្លួន៖ មនុស្សមួយចំនួនតែងមានអំនួតហូសហេតុ ដែលធ្វើឲ្យអ្នកដទៃមើលទៅហាក់ដូចជាមិនចូលភ្នែក។ មនុស្សនឹងគ្មានថ្ងៃចេះដាក់ខ្លួនដើម្បីអាចរស់ក្នុងសង្គមដូចគ្នានោះឡើយ ប្រសិនបើពួកគេមិនស្គាល់ការបរាជ័យខ្លះក្នុងជីវិត។ ដូច្នេះ បើអ្នកបរាជ័យ​ នោះវានឹងបង្រៀនអ្នកឲ្យក្លាយជាមនុស្សម្នាក់ដែលចេះដាក់ខ្លួន ដើម្បីអាចរស់ជាមួយគេបាន។

៣) ប្រឈម​ភាព​ភ័យ​ខ្លាច៖​ មនុស្ស​ជា​ច្រើន​មិន​ហ៊ាន​ធ្វើ​អ្វី​ថ្មី​ដោយ​សារ​តែ​ខ្លាច​ភាព​បរាជ័យ​។ ប៉ុន្តែ អ្នក​មិន​អាច​ជោគជ័យ​បាន​ទេ​ប្រសិន​ជា​អ្នក​ខ្លាច​ភាព​បរាជ័យ ពី​ព្រោះ​ថា​ភាព​បរាជ័យ​គឺ​ជា​រឿង​​គេច​មិន​ផុត​ឡើយ។ ប្រសិន​ជា​អ្នក​ហ៊ាន​ប្រឈម​មុខ​នឹង​ភាព​បរាជ័យ អ្នក​អាច​ឆ្ពោះ​ទៅ​រក​ក្តី​សុបិន​របស់​អ្នកបានមិនខាន៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.wisebread.com​

X
5s