ហេតុផល​ដែល​ក្មេង​ៗ​ចូល​ចិត្ត​និយាយ​ច្រើន​​ ច្រើន​តែ​ជោគជ័យ​នៅ​ពេល​ធំ​ឡើង​​



តើ​កូន​ៗ​របស់​អ្នក​ចូលចិត្ត​​សួរ​ និង​និយាយ​ច្រើន​ទេ? ​បើ​សិន​ជា​​មែន​ ធំ​ឡើង​ពួក​គេ​ប្រាកដ​ជា​មនុស្ស​ជោគជ័យ​​បើ​ផ្អែក​ទៅ​លើ​​​ហេតុផល​ខាង​​ក្រោម​នេះ។

  1. ក្មេង​ចូលចិត្ត​និយាយ​​ និង​សួរ​ច្រើន​ មាន​ជំនាញ​ទំនាក់ទំនង​ល្អ៖ ក្មេង​ៗ​ដែល​ចូលចិត្ត​និយាយ​ច្រើន​ ច្បាស់​ណាស់​ថា​ ពួក​គេ​​មាន​ជំនាញ​ពូកែ​ខាង​ផ្នែក​និយាយ​នៅ​ពេល​ធំ​ឡើង​ជំនាញ​ទំនាក់ទំនង​របស់​គេ​កាន់​តែ​ល្អ​ប្រសើរ​ប្រសិន​បើ​លោក​ព្យាយាម​អប់រំ​ ឱ្យ​ចូល​ចិត្ត​និយាយ​ និង​សួរ​ច្រើន។
  2. ពួក​គេ​និយាយ​ចេះ​និយាយ​​កំប្លែង​៖ ​កាន់​តែ​ពិសេស​ទៅ​ទៀត​នោះ​ ក្មេង​ដែល​ចូលចិត្ត​និយាយ​ច្រើន​ គឺ​ចេះ​នឹក​​ឃើញ​រឿង​ដែល​គួរ​ឱ្យ​អស់​សំណើច​លឿន​ ហើយ​គេ​អាច​និយាយ​​​​កំប្លែង​ដាក់​មិត្តភ័ក្តិ​របស់​គេ។ ​ការ​មាន​ដុង​បែប​នេះ​ គឺ​កាន់​តែ​​​​ចាំ​បាច់​សម្រាប់​ភាព​ជោគជ័យ​នៅ​ពេល​ដែល​គេ​ធំ​ឡើង។
  3. ៣) ​គេ​ចូល​ចិត្ត​និយាយ​ច្រើន​ សួរ​ច្រើន​ គឺ​ដឹង​ច្រើន​៖ ​ក្មេង​ដែល​ចូលចិត្ត​សួរ​ច្រើន​ គឺ​គេ​ចង់​ដឹង​ចង់​ចេះ​ច្រើន។ នេះ​គឺ​ចំណុច​​វិជ្ជមាន​ដ៏​ល្អ​​សម្រាប់​​ក្មេងៗ។ ​សួរ​កាន់​តែ​ច្រើន​ គេ​ដឹង​កាន់​តែ​ច្រើន​ ហើយ​នៅ​ពេល​ដែល​គេ​មាន​​ទម្លាប់​សួរ​ច្រើន​នៅ​ពេល​ចូល​រៀន​នៅ​សាលា​ គេ​អាច​​នៅ​មាន​ចម្ងល់​ច្រើន​ ធ្វើ​ឱ្យ​ពួក​គេ​ហ៊ាន​សួរ​គ្រូ​របស់​គេ។
  4. ៤) ​គេ​មាន​ជំនាញ​សង្គម​ (social skill) ​កាន់​តែ​ល្អ៖​ ​ដូច​​​លើក​ឡើង​ចំណុច​​មុន​ៗ​ដែរ​ ​ក្មេង​ដែល​ចូលចិត្ត​និយាយ​ច្រើន​ គឺ​ចូលចិត្ត​ទំនាក់ទំនង​ច្រើន​ ដែល​ធ្វើ​​ឱ្យ​ពួក​គេ​ងាយ​បង្កើត​មិត្ត​បាន​ចាប់​រហ័ស។ ​មាន​មិត្តភក្ដិ​ច្រើន​ ​ស្គាល់​គេ​កាន់​តែ​ច្រើន​ ​ធ្វើ​ឱ្យ​ជំនាញ​សង្គម​របស់​គេ​កាន់​តែ​ប្រសើរ។ នេះ​ជា​ធាតុ​ផ្សំ​នៃ​ភាព​ជោគជ័យ​នៅ​ពេល​អនាគត​របស់​គេ។
  5. ៥) ​ពួក​គេ​ចូលចិត្ត​ចូលរួម​ច្រើន៖​ ​ក្មេង​​ដែល​ចូលចិត្ត​និយាយ​ច្រើន​ គឺ​​​មិន​ចេះ​ខ្លាច​គេ។ ដូច្នេះ​នៅ​មាន​កិច្ចការ​អី​​​ដែល​តម្រូវ​ឱ្យ​មាន​ការ​ចូលរួម​គឺ​គេ​ហ៊ាន​ធ្វើ។ ឧទាហរណ៍​នៅ​ក្នុង​ថ្នាក់​រៀន​ជា​ដើម ពួក​គេ​ហ៊ាន​លើក​ដៃ​ឆ្លើយ​សំណួរ​​​ និង​លើក​ដៃ​នៅ​ពេល​ដែល​ចង់​ឱ្យ​សិស្ស​ជួយ​ធ្វើ​កិច្ចការ​អ្វី​មួយ។ ការ​​ចេះ​ចូលរួម​តាំង​ពី​ក្មេង​បែប​នេះ​ គឺ​ធ្វើ​ឱ្យ​​គេ​កាន់​តែ​​មាន​ទំនុក​ចិត្ត និង​កាន់​តែ​សកម្ម​​ឡើង​នៅ​ពេល​ដែល​គែ​ធំ​ឡើង។
  6. ៦) ​គេ​មាន​រឿង​និយាយ​កាន់​តែ​ច្រើន​៖ និយាយ​ដោយ​ខ្លី​ បើ​គេ​សួរ​កាន់​តែ​ច្រើន​ ដឹង​កាន់​តែ​ច្រើន​ ដូច្នេះ​គេ​មាន​រឿង​និយាយ​កាន់​តែ​ច្រើន។ គេ​ដឹង​កាន់​តែ​ច្រើន​ នោះ​ជា​ពុទ្ធិ​មួយ​ដែល​ជួយ​ឱ្យ​គេ​កាន់​​តែ​មាន​ទំនុក​ចិត្ត​នៅ​ក្នុង​កិច្ចការ​សន្ទនា​លើ​កិច្ចការ​ផ្សេង​ៗ​នៅ​ពេល​ដែល​គេ​ធំ​ឡើង។
  7. ៧) ​គេ​មាន​ថាមពល​ច្រើន​៖ ​​ក្មេង​ដែល​ចូលចិត្ត​និយាយ​ច្រើន​ច្រើន​តែ​ជា​ក្មេង​ដែល​​មាន​ថាមពល។ ​ពួក​គេ​អាច​​នឹង​គិត​ថា​ ​គ្រប់​កិច្ចការ​​ទាំង​អស់​សុទ្ធ​តែ​អាច​សម្រេច​បាន​ ប្រសិន​បើ​ពួក​គេ​ដាក់​ចិត្ត​ និង​បញ្ចេញ​ថាមពល​​ឱ្យ​កាន់​តែ​ច្រើន៕

    ដោយ៖ រតនៈវិភូ
X
5s