អ្នក​ចិត្តវិទូ​បង្ហាញ​​ពី​មូលហេតុ​ល្អ​ៗ ដែល​ «អ្នក​គួរ​តែ​យំ​ខ្លះ​ ដើម្បី​បាន​សុខភាព​ល្អ »​ !!!​



តាម​ពិត​ទៅ​គ្មាន​នរណា​ម្នាក់​ចង់​យំ​ឡើយ តែ​ពេល​ខ្លះ​ការ​ទប់​យំ​ វា​មិន​ល្អ​ឡើយ សម្រាប់​អារម្មណ៍​ក៏​ដូច​ជា​សុខភាព​​អ្នក​។ នេះ​ជា​​អ្វី​ដែល​​អ្នក​​ត្រូវ​​ដឹង​៖

១) បំបាត់​ជាតិ​​ពុល ៖ អ្នក​ស្រាវជ្រាវ និង​អ្នក​ចិត្ត​វិទូ​បាន​បង្ហាញ​ថា​ ទឹក​ភ្នែក​​ដែល​ហូរ​មក​នេះ​ អាច​មាន​លទ្ធភាព​បណ្ដេញ​ជាតិ​ពុល​ចេញ​ ដែល​កើត​ឡើង​ពី​ភាព​តានតឹង​របស់​អ្នក​បាន​។

២) បំបាត់​ភាព​តានតឹង​៖ ជា​ការ​ពិត​ណាស់ ពេល​ដែល​អ្នក​មាន​ភាព​តានតឹង​ក្នុង​ខ្លួន អ្នក​​មិន​គួរ​ទប់​ទឹក​ភ្នែក​ទេ ព្រោះ​ថា​ការ​ទប់​ទឹក​ភ្នែក​ វា​កាន់​តែ​បង្កើន​ ភាព​ស្មុគស្មាញ​មួយ​កម្រិត​ថែម​ប៉ុណ្ណោះ។ ដូច​នេះ​អ្នក​គួរ​បង្ហូរ​ទឹក​ភ្នែក​​ខ្លះ​ដើម្បី​ឲ្យ​​វា​អាច​បញ្ចេញ​​អ័រម៉ូន​តានតឹង​ក្នុង​ខ្លួន​អ្នក​ឲ្យ​​បាន​ធូរ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ timesofindia

X
5s