​កុំ​ភ្លេច​ប្រើ​​វិធីសាស្ត្រ​ ADEP ​ដើម្បី​អាច​រៀន​ពូកែ​​ រៀន​ឆាប់​ចេះ​ឆាប់​យល់​



ការ​រៀន​អ្វី​មួយ​ថ្មី​អាច​ជា​បទ​ពិសោធន៍​ជា​ទី​ពេញ​ចិត្ត ប៉ុន្តែ​វា​ពិត​ជា​តឹង​ចិត្ត​ណាស់​ដែល​​អ្នក​មិន​ចាំ​នូវ​អ្វី​ដែល​អ្នក​បាន​រៀន។ ជា​ច្រើន​លើក​ច្រើន​សារ អ្នក​ត្រូវ​អាន​សៀវភៅ​ហើយ​ទន្ទេញ​​មេរៀន ប៉ុន្តែនៅតែមិនសូវមានលទ្ធផលល្អ​។ ប្រសិន​ជា​អ្នក​អនុវត្ត​​វិធី ADEP នោះ​ការ​រៀន​នឹងលែង​ជា​បញ្ហា​ទៀត​ហើយ៖

១) A-Analogy ការ​ប្រៀបធៀប៖ គន្លឹះ​ដែល​ជួយ​​ឲ្យ​យើង​រៀន​ឆាប់​ចេះ​ឆាប់​ចាំ​គឺ​ប្រៀបធៀប​​វា​ទៅ​នឹង​អ្វី​ដែល​យើង​ធ្លាប់​ដឹង​មក​ហើយ។ ឧទាហរណ៍​ថា​​«​សរសៃប្រសាទ។» តើ​អ្នក​ប្រៀប​ធៀប​ដោយ​វិធី​ណា? សរសៃប្រសាទ​នាំ​បញ្ជូន​ព័ត៌មាន​ពី​កោសិកា​មួយ​ទៅ​កោសិកា​មួយ។ ដូច្នេះ​ អ្នក​អាច​ប្រៀប​ធៀប​ទៅ​នឹង​យានជំនិះ​ដែល​នាំ​យក​មនុស្ស​​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត។

២) D-diagram ដ្យាក្រាម៖ អ្នក​អាច​ប្រើ​ប្រាស់​ដ្យាក្រាម​​ប្រសិន​ជា​អ្នក​មិន​អាច​រក​ពាក្យ​ត្រឹមត្រូវ​សម្រាប់​បង្ហាញ​ទស្សនៈ​របស់​អ្នក។ ដ្យាក្រាម​ក្នុង​ទី​នេះ​គឺ​ជា​រូប​ភាព​ដែល​ជួយ​ពន្យល់​និង​​ជួយ​អ្នក​ឲ្យ​ងាយ​យល់។

៣) E-Experience ពិសោធន៍៖ តើ​អ្នក​ធ្វើ​ដូចម្ដេច​​ប្រសិន​ជា​អ្នក​​​ច្រឡំ​ឬ​មិន​ទាន់​បែង​ចែក​ពាក្យ​នូវ​ប្រធាន​បទ​អ្វី​មួយ? ​អ្នក​អាច​សួរ​អ្នក​ដទៃ​ឬ​ព្យាយាម​យល់​ដោយ​ខ្លួន​ឯង។ ប្រសិន​ជា​អ្នក​ព្យាយាម​យល់​ដោយ​ខ្លួន​ឯង​​ ខួរ​ក្បាល​របស់​អ្នក​កំពុង​រៀន​តាម​រយៈ​ផ្សាភ្ជាប់។ ដោយ​ការ​ប្រើ​ប្រាស់​ឧទាហរណ៍​ផ្ទាល់​ខ្លួន អ្នក​នឹង​ងាយ​ស្រួល​​យល់​​ជាង​មុន។

៤) P-Plain Language ពាក្យ​សាមញ្ញ​៖ មិន​ថា​អ្នក​រៀន​ភាសា​អ្វី​ឬ​រៀន​អ្វី​នោះ​ទេ អ្នក​គួរ​តែ​បំបែក​ពាក្យ​ជ្រៅ ពាក្យ​ពិបាក​ ឬ​ពាក្យ​បច្ចេកៈ​​ទេស​ទាំង​អស់​នោះ​​​ឲ្យ​ក្លាយ​ជា​ពាក្យ​​សាមញ្ញ។ ​អ្នក​ត្រូវ​ជៀសវាង​ពាក្យ​បច្ចេកៈ​​ទេស​​ ហើយ​ត្រូវ​ចង​ចាំ​ថា​​បំបែង​អ្វី​មួយ​ឲ្យ​សាមញ្ញ អ្នក​មិន​ត្រឹម​តែ​យល់​នោះ​ទេ​ថែម​ទាំង​ចង​ចាំ​បាន​យូរ​ទៀត​ផង៕

ប្រែ​សម្រួល៖ អ៊ឺង មុយយូ
ប្រភព៖ www.lifehack.org​​

X
5s