តិចនិកឆ្លាតវៃ ក្នុងការឆ្លើយសំនួរ ទោះសំនួរពិបាកប៉ុណ្ណាក៏ឆ្លើយចេញ!
មនុស្សជាច្រើនយល់ច្រឡំថាប្រសិនជាពួកគេឆ្លើយសំនួរកាន់តែលឿន នោះបង្ហាញថាពួកគេកាន់តែឆ្លាត។ ប៉ុន្តែ តើអ្នកធ្លាប់ស្ដាយក្រោយនូវអ្វីដែលអ្នកបាននិយាយដែរឬទេ? ចម្លើយដែលល្អភាគច្រើនមិនមានភ្លាមៗនោះទេ។ មនុស្សឆ្លាតដឹងច្បាស់ណាស់អំពីចំណុចនេះ។ លើកក្រោយមុននឹងអ្នកឆ្លើយសំនួរ ចូរអ្នកធ្វើតាមចំណុចខាងក្រោមនេះ៖
១) ឈប់បន្តិចហើយគិតសិន៖ នៅពេលដែលអ្នកមិនអាចឆ្លើយសំនួរបានភ្លាម ហើយឃើញមនុស្សកំពុងរង់ចាំអ្នកទៀតនោះ កុំឲ្យសម្ពាធដល់ខ្លួនឯងឲ្យសោះ។ អ្នកអាចប្រាប់ពួកគេថា«សុំពេលគិតមួយភ្លាមសិន»។ ការផ្តល់ចម្លើយល្អដោយត្រូវការពេលយូរល្អជាងការផ្តល់ចម្លើយដែលគ្មានន័យអ្វីទាំងអស់។
២) បញ្ចៀសសំនួរដោយមានជំនាញ៖ យើងទាំងអស់គ្នាសុទ្ធតែធ្លាប់ជួបប្រទះនូវសំនួរដែលមិនសមរម្យ។ ពេលខ្លះ យើងមិនចាំបាច់ឆ្លើយគ្រប់សំនួរដែលពួកគេសួរមកកាន់យើងនោះទេ។ ប្រសិនជាអ្នកមិនចង់ឆ្លើយទេ គួរបង្វែរសំនួរនោះទៅសំនួរវិញ ។
៣) ជ្រើសរើសពាក្យក្នុងការប្រើប្រាស់៖ មនុស្សឆ្លាតមិនមែនចេះតែឆ្លើយភ្លាមៗនោះទេ។ ខណៈពេលដែលមនុស្សគិតមុនពេលផ្តល់ចម្លើយ ពួកគេក៏គិតដល់ចំណុចសំខាន់ ដូចជា តើពួកគេគួរឆ្លើយរបៀបណាដែលមនុស្សងាយស្រួលយល់? តើចម្លើយរបស់ពួកគេល្អដែរឬទេ អាចប៉ះពាល់ដល់អារម្មណ៍អ្នកដទៃដែរឬទេ? មនុស្សឆ្លាតប្រុងប្រយ័ត្ននូវចម្លើយរបស់ពួកគេណាស់៕
ប្រែសម្រួល៖អុឹង មុយយូ ប្រភព៖www.lifehack.org