ការ​អភ័យ​ទោស​​(forgiveness)៖ ជាការ​បោះ​បង់​​ចោល​នូវ​​រឿង​​ដែល​មិន​ល្អ​​ចំពោះ​ខ្លួន​ឯង!​



នៅ​ពេល​ដែល​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់ អ្នក​តែង​តែ​មាន​កំហឹង​ឬ​ក៏​ចង់​សងសឹក​ត្រឡប់​ទៅ​វិញ​ ហើយ​​ស្ទើរ​​តែ​មនុស្ស​គ្រប់​រូប​ទៅ​ហើយ​ដែល​ធ្លាប់​ឈឺចាប់​ដោយ​សារ​អ្នក​ដទៃ​។ ប៉ុន្តែ​ប្រសិន​ជា​អ្នក​មិន​អាច​អភ័យ​ទោស​ដល់​អ្នក​ដទៃ​បាន​​ទេ​នោះ អ្នក​ដែល​ឈឺ​ចាប់ ​គឺ​​រូប​អ្នក​ទៅ​វិញ​​ទេ។ តើ​ការ​អភ័យ​ទោស​ជា​អ្វី​ទៅ?

ការ​អភ័យ​ទោស​គឺ​ជា​ការ​សម្រេច​ចិត្ត​ក្នុង​ការ​បោះ​បង់​នូវ​អ្វី​ដែល​មិន​ល្អ ​ដូច​ជា​ គំនុំ ការ​សងសឹក។ល។ ការ​ឈឺចាប់​គឺ​ជា​ផ្នែក​មួយ​ក្នុង​ជីវិត​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ ការ​អភ័យ​ទោស​​នឹង​ជួយ​ឲ្យ​ជីវិត​របស់​អ្នក​ពោរពេញ​ទៅ​ដោយ​ភាព​វិជ្ជមាន។ ការ​អភ័យ​ទោស​នាំ​មក​នូវ​សន្តិភាព​ក្នុង​ផ្លូវ​ចិត្ត​របស់​អ្នក។ តើ​​ការ​អភ័យ​ទោស​​ផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​ទៅ? ​ ការ​លះបង់​នូវ​ភាព​ជូរចត់​នឹង​បើក​ផ្លូវ​ដល់​ភាព​រីករាយ។

ការ​អភ័យ​ទោស​នឹង​នាំ​មក​នូវ​ ទំនាក់​ទំនង​ល្អ មិន​សូវ​មាន​ទុក្ខ​ព្រួយ​និង​ភាព​ជឿជាក់​លើ​ខ្លួន​ឯង។ ការ​អភ័យ​ទោស​ដល់​អ្នក​ដទៃ​អាច​ជា​រឿង​លំបាក​នៅ​ពេល​ដែល​មនុស្ស​ម្នាក់​នោះ​មិន​​ព្រម​ទទួល​ស្គាល់​កំហុស​ខ្លួន​ឯង។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ គោលបំណង​ក្នុង​ការ​អភ័យ​ទោស​អ្នក​ដទៃ​​គឺ​ដើម្បី​ភាព​រីករាយ​ក្នុង​ផ្លូវ​ចិត្ត​របស់​អ្នក​។ ដូច្នេះហើយ​អ្នក​ពុំ​ចាំ​បាច់​គិត​ពី​​គំនិត​អ្នក​ដទៃ​នោះ​ទេ៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.mayoclinic.org

X
5s