ហេតុផល​សំខាន់ៗ ​ដែល​នាំ​ឲ្យ​មនុស្ស​ដាច់ចិត្ត​​ធ្វើ​អត្តឃាត​ (សម្លាប់​ខ្លួន​)​



នៅ​លើ​លោក​នេះ គ្មាន​អ្វី​ដែល​នៅ​ឋិតថេរ​ជា​អមត​នោះ​ទេ ឯ​ជីវិត​របស់​មនុស្ស​ក៏​ដូច​គ្នា​ដែរ ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដ​ប្រជា​ថា​នឹង​ត្រូវ​ស្លាប់​ពេល​ណា។ អ្នក​ខ្លះ​ស្ទើរ​តែ​មាន​ឱកាស​បាន​ឃើញ​ពន្លឺ​នៃ​ពិភពលោក​ទៅ​ហើយ ក៏​បែរ​ជា​មិន​បាន​សម្រេច​តាម​បំណង​ដោយ​ហេតុផល​មួយ​ចំនួន ឯ​អ្នក​ខ្លះ​មាន​ជីវិត​រស់រាន​មក​ហើយ តែ​បែរ​ជា​ចង់​បញ្ចប់​វា​ដោយ​មិន​ទាន់​បាន​សាង​ប្រយោជន៍​និង​តម្លៃ​សម្រាប់​ជីវិត​របស់​ខ្លួន និង​មនុស្ស​ជាតិ។

Depression, Mental Health, Sadness, Mental, Health

ពំនោល​សាសនា​មួយ​បាន​ពោល​ថា៖«ខាងលើ​បែប​ណា ខាងក្រោម​ក៏​នឹង​បែប​នោះ។ ខាងក្នុង​បែប​ណា ខាងក្រៅ​ក៏​នឹង​បែប​នោះ​ដែរ»។ អត្ថន័យ​នៃ​ឃ្លា​មួយ​នេះ​ចង់​បង្ហាញ​ថា មនុស្ស​គិត​បែប​ណា ពួកគេ​នឹង​ក្លាយ​ជា​បែប​នោះ ស្ថានភាព​គ្រប់​យ៉ាង​នៅ​ក្នុង​ជីវិត​របស់​បុគ្គល​ម្នាក់ គឺជា​លទ្ធផល​នៃ​ការ​គិត​របស់​ពួកគេ​នោះ​ឯង។ ឯ​មនុស្ស​ធ្វើ​អត្តឃាត​ខ្លួនឯង ក៏​ដោយសារ​ព្រលឹង​របស់​ពួកគេ​ត្រូវ​បាន​បំពុល​ដោយ​គំនិត​អវិជ្ជមាន​ជ្រួតជ្រាប​គ្រប​ដណ្ដប់​ពួកគេ ដោយ​មិន​អាច​គ្រប់គ្រង​ខ្លួនឯង​បាន។ ការ​ធ្វើ​អត្តឃាត​របស់​មនុស្ស អាច​ស្ថិត​នៅ​ក្នុង​ចំណោម​មូលហេតុ​ខាងក្រោម​នេះ៖

Roof, Woman, Falling, Men, Skyscraper, Suicide

១) សេចក្ដី​ទុក្ខ​ក្រៀមក្រំ៖ ដំណើរ​ជីវិត​របស់​មនុស្ស​ជា​ធម្មតា​មាន​ឡើង​មាន​ចុះ មិន​ទៀង​ថា​នឹង​រីករាយ​គ្រប់​ពេល​ឬ​ក្រៀមក្រំ​គ្រប់​ពេល​នោះ​ដែរ ដូច្នេះ​អារម្មណ៍​និង​ការ​គិត​របស់​មនុស្ស​ក៏​ដូច​គ្នា​ដែរ។ ដោយឡែក សម្រាប់​មនុស្ស​មួយ​ចំនួន ពួកគេ​តែង​មើល​ឃើញ​ជីវិត​ស្ថិត​នៅ​ក្នុង​ទី​ឃុំឃាំង​ដ៏​ងងឹត មិន​មាន​ច្រក​ចេញ​សម្រាប់​បញ្ហា​គ្រាំគ្រា​ចិត្ត​ទាំងឡាយ ធ្វើឲ្យ​ពួកគេ​មិន​មាន​សេរីភាព​ផ្លូវ​ចិត្ត ដែល​តាម​ពិត​ពួកគេ​ជា​អ្នក​ឃុំឃាំង​ខ្លួនឯង​នោះ​ឯង។ ឃ្លា​របស់​ផ្លាតុង ទស្សនវិទូ​ក្រិក​បុរាណ​មួយ​រូប​មាន​សេចក្ដី​ថា "គេ​មិន​មាន​សេរីភាព​នោះ​ទេ បើ​ពួកគេ​មិន​អាច​សូម្បី​តែ​គ្រប់គ្រង​ចក្រភព (ចិត្ត) របស់​ខ្លួនឯង​បាន​នោះ"។ ចុងក្រោយ​មនុស្ស​ទាំងនេះ​ក៏​ជ្រើសរើស​ការ​ស្លាប់​ដើម្បី​បញ្ចប់​រាល់​បញ្ហា ដោយ​អត្តឃាត​ខ្លួនឯង។

២) ពួកគេ​មាន​អារម្មណ៍​ខុស​នឹង​ខ្លួនឯង៖ អ្នក​ទាំងនេះ​តែង​រំពឹង​ទុក​នូវ​លទ្ធផល​ដ៏​ល្អឥតខ្ចោះ​សម្រាប់​ខ្លួនឯង​ជានិច្ច ហេតុនេះ​នៅ​ពេល​ពួកគេ​មិន​សម្រេច​បាន​ទៅ​តាម​ការ​រំពឹង​ទុក​នោះ វិប្បដិសារី​និង​អារម្មណ៍​ខុស​ឆ្គង​មក​លើ​ខ្លួនឯង នឹង​ចូល​ទៅ​ដល់​ទី​ជម្រៅ​ចិត្ត​របស់​ពួកគេ។ ពួកគេ​តឹងតែង​ចំពោះ​ខ្លួនឯង​ជា​ខ្លាំង និង​មាន​សម្ពាធ​ពី​អារម្មណ៍​ដែល​មិន​លើកលែង​ឲ្យ​ខ្លួនឯង រហូត​ធ្វើឲ្យ​ពួកគេ​មាន​បញ្ហា​ចិត្តសាស្ត្រ និង​យក​ការ​ធ្វើ​អត្តឃាត​ខ្លួនឯង​ជា​ជម្រើស​ចុងក្រោយ​នៃ​ជីវិត។ ត្រង់​នេះ​ការ​ស្លាប់​របស់​សិស្ស​ជប៉ុន​ជាច្រើន​នាក់​កន្លង​មក នៅ​ពេល​ពួកគេ​មិន​អាច​សម្រេច​បាន​លទ្ធផល​ល្អ​នៅ​ក្នុង​សាលា អាច​ធ្វើ​ជា​ឧទាហរណ៍​បង្ហាញ​អ្នក​បាន។

៣) ពួកគេ​មាន​ចំណង់​នៃ​ចិត្ត​សម្រាប់​ការ​ស្លាប់៖ មនុស្ស​ដែល​ធ្វើ​អត្តឃាត​ខ្លួនឯង​ដោយ​មូលហេតុ​នេះ តែងតែ​ទទួល​រង​សម្ពាធ​ផ្លូវ​ចិត្ត​ពី​បញ្ហា​ជីវិត​ប្រៀប​ដូចជា​មាន​អម្រែក​ពិភពលោក​ដ៏​ធំ​នៅ​លើ​ស្មា​ពួកគេ​ដូច្នោះ។ ពួកគេ​តែង​ព្យាយាម​គ្រប់គ្រង​ជោគវាសនា​ជីវិត​របស់​ខ្លួន និង​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​គ្រប់​បែប​យ៉ាង​ដោយ​ពួកគេ​ផ្ទាល់។ ពួកគេ​យល់​ថា​មិន​អាច​រើ​បម្រះ​រួច​ពី​អម្រែក​ដែល​កំពុង​គាប​សង្កត់​ពួកគេ ហើយ​ក៏​សម្លាប់​ខ្លួនឯង​ដើម្បី​បញ្ចប់​អ្វីៗ​គ្រប់​យ៉ាង​ទៅ៕

ប្រែសម្រួល៖​ ស្រីពៅ

ប្រភព៖ www.psychologytoday.com

X
5s