ហេតុផល ៨យ៉ាងបង្ហាញថា អ្នកចូលចិត្តញ៉ាំកាហ្វេ ច្រើនទទួលបានជោគជ័យ
ការញ៉ាំកាហ្វេ គឺបានក្លាយជាភារកិច្ចទៅហើយសម្រាប់មនុស្សមួយចំនួនជារៀងរាល់ព្រឹក ហើយក៏មានអ្នកខ្លះទៀតញ៉ាំលើសពីពីរកែវនៅក្នុងមួយថ្ងៃទៀតផង។
គេហទំព័រ Lifehack បានចុះផ្សាយពីមូលហេតុ ៨យ៉ាងបង្ហាញថា អ្នកញ៉ាំកាហ្វេគឺច្រើនជាមនុស្សជោគជ័យ។
១) អ្នកញ៉ាំកាហ្វេមានសុខភាពល្អ តាមការស្រាវជ្រាវ សារធាតុកាហ្វេមានជាតិអាចកម្ចាត់ជំងឺមួយចំនួនបានដូចជាទឹកនោមផ្អែម ជំងឺ Alzheimer និងជំងឺមួយចំនួន។ អ្នកដែលចូលចិត្តញ៉ាំកាហ្វេច្រើនមានអាយុវែង និងមិនសូវមានជំងឺមួយចំនួនដែលមនុស្សភាគច្រើនមាននោះទេ។
២) អ្នកញ៉ាំកាហ្វេច្រើនតែឆ្លាត មិនត្រឹមតែមិនធ្វើឱ្យអ្នកញ៉ាំមិនងងុយគេងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអ្នកញ៉ាំឆ្លាតថែមទៀតផង។ សារធាតុកាហ្វេអ៊ីននឹងជួយប្លុកសរីរាង្គម្យ៉ាងឈ្មោះ adenosine នៅក្នុងខួរក្បាលដែលធ្វើឱ្យអ្នកញ៉ាំមានកម្រិតថាមពលខ្ពស់នៅក្នុងការគិតទៅលើកិច្ចការផ្សេងៗ។
៣) មានរាងសមសួន អ្នកញ៉ាំកាហ្វេមួយចំនួនធំមិនសូវមានរាងធាត់នោះទេ ព្រោះថា សារធាតុកាហ្វេអាចជួយដុតជាតិខ្លាញ់ដែលធ្វើឱ្យអ្នកញ៉ាំឡើងទម្ងន់ និងមានរាងធាត់។ សារធាតុកាហ្វេអ៊ីនអាចបង្កើតមេតាប៉ូលីសដែលជួយបង្កើនអុកស៊ីតកម្មទៅលើអាស៊ីតដែលបណ្ដាលឱ្យធាត់ ហើយក៏ជួយស្រូបជាតិអាស៊ីតចេញពីជាលិកាដែលបណ្ដាលឱ្យធាត់។
៤) ពួកគេជាមនុស្សរីករាយ អ្នកដែលចូលចិត្តញ៉ាំកាហ្វេ មិនសូវមានអារម្មណ៍តានតឹងប៉ុន្មាននោះទេ។ នៅពេលដែលញ៉ាំកាហ្វេច្រើនកែវ អ្នកញ៉ាំនឹងគេចផុតពីភាពស្មុគស្មាញ។ សារធាតុប្រឆាំងនឹងអុកស៊ីដង់ (anti-oxidants) អាចជួយធ្វើឱ្យអារម្មណ៍ស្រស់ថ្លា រីករាយ និងមានគំនិតវិជ្ជមាន។
៥) ពួកគេមានអាយុវែង មិនដឹងថាអ្នកចូលចិត្តញ៉ាំវាឬក៏អត់ តែនេះជាលទ្ធផលនៃការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ។ ដូចលើកឡើងនៅចំណុចមុន កាហ្វេជួយទប់ស្កាត់ជំងឺមួយចំនួននិងធ្វើឱ្យអារម្មណ៍ស្រស់ថ្លា។ មិនត្រឹមតែប៉ុណ្ណោះវានៅមានផ្ទុកសារធាតុជាច្រើនទៀតដែលធ្វើឱ្យអ្នកញ៉ាំមានអាយុវែង។
៦) ពួកគេជាមនុស្សរហ័សរហួន អ្នកដែលចូលចិត្តញ៉ាំកាហ្វេ ច្រើនជាមនុស្សរួសរាន់ ពោលគឺក្រោយពីគេងលឿន មិនទម្រន់ និងបំពេញការងារប្រកបដោយភាពស្វាហាប់។ មិនត្រឹមប៉ុណ្ណោះការញ៉ាំកាហ្វេធ្វើឱ្យមនុស្សកាន់តែស្គាល់បរិស្ថានខាងក្រៅ ជាពិសេសការទំនាក់ទំនងជាមួយនឹងមនុស្សកាន់តែច្រើន។
៧) ជាមនុស្សដែលធ្វើការងារជាក្រុមដ៏រស់រវើកម្នាក់ អ្នកញ៉ាំកាហ្វេច្រើនជាមនុស្សសកម្មនៅក្នុងការបំពេញការងារ ពោលគឺជាអ្នកបំពេញការងារជាក្រុមដ៏ល្អម្នាក់ និងជាមនុស្សដែលមានមនុស្សជាច្រើនចូលចិត្តធ្វើការជាមួយ។
៨) ពួកគេជាមនុស្សបង្កើតលុយ យោងតាមការសិក្សាមួយដែលធ្វើឡើងនៅចក្រភពអង់គ្លេសបង្ហាញថា មនុស្សដែលចូលចិត្តញ៉ាំកាហ្វេគឺជាមនុស្សដែលមានឆន្ទៈ និងគោលដៅបង្កើតលុយ។ បង្កើតលុយ គឺចង់សំដៅទៅលើ ការធ្វើអាជីវកម្ម គឺយកលុយមកបង្កើតលុយ៕