សម្រាប់​អ្នក​ដែល​តែង​មាន​បញ្ហា​គេង​មិន​លក់​ គួរ​សាកល្បង​តិកនិក​ទាំង​នេះ​ ​​ក្រែង​អាច​ជួយ​បាន​



ការ​គេង​របស់អ្នក​ខ្លះ​អំណោយ​ផល​ណាស់ ឲ្យ​តែ​ពួក​គេ​​ចង់​ គឺ​ដាក់​ខ្លួន​ទៅ​លក់ភ្លឹង​តែ​ម្ដង។ តែ​មនុស្ស​មួយ​ចំនួន​ទៀត គឺ​មិន​អំណោយផល​ទេ ហេតុនេះ​ពួក​គេ​ត្រូវ​​តែ​រៀន​តិចនិក​ខ្លះ​ដើម្បី​ឲ្យ​ឆាប់​គេង​លក់​លឿន​​។

១) បិទ​ភ្លើង​ឲ្យ​ងងឹត ហើយ​ត្រូវ​ប្រាកដ​ថា​បន្ទប់​អ្នកមាន​សីតុណ្ហភាព​ត្រជាក់​សម​ល្មម ដែល​ឲ្យ​​​អ្នក​គេង​លក់​បាន​ស្រួល និង​លឿន​ជាង​មុន​។

២) បើ​សិន​ជា​អាច​ អ្នក​គួរ​មុជ​ទឹក​ក្ដៅ មុន​នឹង​ចូល​គេង ព្រោះ​ថា​ វា​នឹង​ជួយ​ឲ្យ​អ្នក​ ត្រជាក់​ខ្លួន​បាន​យូរ​ជាង​ កាល​ដែល​អ្នក​មុជ​ទឹក​ត្រជាក់​។

៣) ដក​ដង្ហើម ​វែង​ៗ ហើយ​​រាប់​ឲ្យ​បាន​ដប់​ដង​នោះ អ្នក​នឹង​មាន​អារម្មណ៍​ថា​ធូរ​ពី​ភាព​ស្មុគស្មាញ​នានា។

៤) បើ​អ្នក​​គេង​មិន​លក់​ភ្លាម​ទេ អ្នក​អាច​កាន់​សៀវភៅ ហើយ​យក​មក​អាន​ ឲ្យ​បាន​ ២​ទៅ​៣​ទំព័រ​សិន​ទៅ។ ពេល​នោះ​ធានា​ថា​អ្នក​នឹង​មាន​អារម្មណ៍​​ថា​ងងុយ​ខុស​ប្លែក​ធម្មតា​ហើយ​។

៥) ត្រូវ​ប្រាកដ​ ថា​គ្មាន​សំឡេង​រំខាន​នានា​ នៅ​ជុំវិញ​អ្នក​ឡើយ។ បើ​សិន​ជា​​អាច​ អ្នក​​​​មិន​គួរ​ស្ដាប់​​ចម្រៀង​ ឡើយ ព្រោះ​ថា​សំឡេង​ រំខាន​ ទាំង​នោះ វា​មិន​ងាយ​ឲ្យ​អ្នក​គេង​បាន​លឿន​ទេ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow

X
5s