មូលហេតុ​សំខាន់ៗ​ ​​​​ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​តែ​មិន​​អាច​ស្គម​ និង រាងស្អាតបាន​



មនុស្ស​មួយ​ចំនួន ខំ​ប្រឹង​តម​អាហារ​ផង​ ហាត់ប្រាណ​ជា​ប្រចាំ​ផង​ តែ​លទ្ធផល​នៅ​តែ​មិន​បាន​ដូច​ចិត្ត​ដដែល។ តើ​វា​មក​ពី​​អ្វី​ទៅ​?

១) អ្នក​មិន​សូវ​គេង​​៖ បើ​គេង​បាន​តិច​ជាង​៨​ម៉ោង អ្នក​នឹង​មាន​អារម្មណ៍​កាន់​តែ​ឃ្លាន ដោយ​សារ​ តែ​ស្ករ​ក្នុង​​ឈាម​ និង​​ជាតិ​អាំងស៊ុយលីន​មាន​ការ​កើ​ឡើង​ពេក។

២) អាង​តែ​ខ្លួន​ហាត់​ប្រាណ​ចឹង មិន​សូវ​តម​ញុំា​​៖ កុំ​អាង​តែ​ខ្លួន​ឯង​ហាត់​ប្រាណ​ជា​ប្រចាំ​ ទើប​ហ៊ាន​បើក​ដៃ​ ញុំា​អ្វី​មិន​ចេះ​គិត​នោះ។ ក្នុង​នោះ​អ្នក​​គប្បី​មើល​អាហារ​របស់​ខ្លួន​ថា​តើ​វា​អាច​ប៉ះពាល់​ដល់​គីឡូ​អ្នក​ដែរ​ឬ​អត់​សិន សឹម​ញុំា​​។

៣)​ ញុំា​​ជាតិ​ស្ករ​ច្រើន​ទាំង​មិន​ដឹង​ខ្លួន​៖ មនុស្ស​ធាត់​គឺ​តម​ជាតិ​ស្ករ​ ដាច់​ខាត​។ ដូច​​នេះ​អ្នក​ត្រូវ​ពិនិត្យ​មើល​ឲ្យ​មែនទែន​​ ចំពោះ​អ្វី​ដែល​អ្នក​​​​កំពុង​ញុំា​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ foxnews

X
5s