តើភាពរីករាយពិតប្រាកដក្នុងជីវិត កើតឡើងដោយសារមានវត្ថុថ្លៃៗឬ?
ប្រហែលជាមនុស្សមួយចំនួនជឿជាក់ថាការមានវត្ថុច្រើនឬមានវត្ថុថ្លៃៗប្រើប្រាស់ ជីវិតដឹងតែសប្បាយ។ តើនេះជាការពិតដែរឬទេ?
ដោយសារតែសេដ្ឋកិច្ចមានការកើនឡើង យើងក៏អាចរស់នៅបានស្រួលផងដែរ។ មនុស្សទិញទំនិញដែលខ្លួនឯងចង់បាន។ សំនួរសួរថាតើសម្ភារៈទាំងនោះពិតជាអាចធានានូវភាពរីករាយរយៈ ពេលវែងបានដែរឬទេ? អ្នកប្រហែលជាធ្លាប់សន្សំលុយដើម្បីទិញអ្វីមួយ។ ឧទាហរណ៍ថា អ្នកចង់ទិញកាមេរ៉ា។ អ្នកសប្បាយតែមួយភ្លាមតែប៉ុណ្ណោះ។ ភាពរីករាយនឹងថយចុះក្រោយពេលវេលាដើរទៅមុខ។
និយាយឲ្យខ្លីទៅ ប្រសិនជាអ្នកចង់សប្បាយចិត្តរីករាយពិតប្រាកដ រីករាយនូវអ្វីដែលអ្នកមានជារៀងរាល់ថ្ងៃ។ កត់ត្រាទុកនូវអនុស្សាវរីយល្អៗ។ ប្រសិនជាអ្នកមានអារម្មណ៍វិជ្ជមានកាន់តែច្រើន អ្នកកាន់តែសប្បាយចិត្តដូចគ្នា។ ធ្វើនូវអ្វីដែលអ្នកចង់ធ្វើ។ កុំរស់ចាំដល់ពេលស្លាប់ទើបស្តាយក្រោយឲ្យសោះ។
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org