​បើ​មាន​ចំណុច​​ទាំង​នេះ​ ​​​​អ្នក​សម​នឹង​គេ​ហៅ​ថា «​មនុស្ស​កម្ជិល​អាំង​ផេះ​»​



ភាព​ខ្ជិល​ច្រអូស​គឺ​ជា​ទម្លាប់​មួយ​ដែល​ មនុស្ស​ម្នាក់​ៗ តែង​តែ​មាន​ គ្រាន់តែមាន​តិច​និង​ច្រើន​តែ​ប៉ុណ្ណោះ។ ហេតុនេះ​បើ​អ្នក​គិត​ថា​អ្នក​ខ្ជិល​ខ្លាំង អ្នក​គួរ​កែប្រែ​ចេញ​ទៅ ព្រោះ​មនុស្ស​ដែល​ខាត​នៅ​ថ្ងៃ​មុខ​គឺ​អ្នក​នោះ​ឯង​។ តើ​សញ្ញា​អ្វី​ខ្លះ​បញ្ជាក់​ថា អ្នក​ជា​​មនុស្ស​កម្ជិល​អាំង​ផេះ​?

១) «ពន្យារ​ពេល​មិន​សំចៃ​​» ៖ មនុស្ស​ដែល​ចូលចិត្ត​ពន្យារ​ពេល ចាំ​ថ្ងៃ​នេះ​ថ្ងៃ​នោះ មាន​លេស​ដោះសា​មិន​ចេះ​​​អស់​ជា​សញ្ញា​មនុស្ស​ខ្ជិល​ប្រាកដ​ណាស់។ មនុស្ស​ខ្ជិល​មិន​ដែល​ស្គាល់​តម្លៃ​ពេលវេលា​ទេ ដូច​នេះ​​គេ​ពន្យារ​ពេល​លើ​ការងារ​សំខាន់​ៗ ហើយ​មក​ធ្វើ​អ្វី​ដែល​អត់ប្រយោជន៍​ទៅ​វិញ​។​

២) «គេង​រាល់​ពេល​»​៖ មនុស្ស​ខ្ជិល​ស្រឡាញ់​ការ​គេង​ជាង​អ្វី​ទាំង​អស់។ ការ​គេង​នេះ​វា​នាំ​សុខភាព​ល្អ​មែន តែ​បើ​គេង​ហួស​កម្រិត​ វា​ទៅ​ជា​ទម្លាប់​ខ្ជិល​វិញ​ហើយ។

៣) «​ជា​មនុស្យ​គគ្រិច​មិន​ចេះ​​អនាម័យ​ទេ​» ៖ មនុស្យ​ខ្ជិល​ គឺ​មិន​ដែល​នឹង​ឃើញ​ចង់​សម្អាត​ បន្ទប់​ឬ​ក៏​ផ្ទះ​ដែល​គេ​រស់​នៅ​ឡើយ។ គេ​ហាក់​ដូច​ជា​សុំាំ​នឹង​ភាព​គគ្រិច​ទាំង​នោះ​ទៅ​ហើយ។ ​អ្នក​ដែល​ឧស្សាហ៍ គេ​ចេះ​រៀប​ចំ​ផ្ទះ​សម្បែង ហើយ​មិន​ឲ្យ​ធូលី​សេះ សល់​សូម្បី​បន្តិច​ក៏​ដោយ​។

៤) «​ឲ្យ​អ្នក​ដទៃ ធ្វើ​ជំនួស​» ៖ មនុស្ស​ខ្ជិល​ មិន​ចង់​ទទួល​បាន​ការងារ​ពី​នរណា​ឡើយ ភាគ​ច្រើន​តែង​បញ្ជូន​ការងារ​បន្ត​ទៅ​គេ​ឯង​។ មនុស្ស​ខ្ជិល​​តែង​ចង់​ឲ្យ​អ្នក​ដទៃ ធ្វើ​ជំនួស ហើយ​មិន​មែន​​មក​ពី​គេ​ធ្វើ​មិន​បាន​ទេ តែ​គេ​ខ្ជិល​តែ​ម្ដង៕

​​

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ businessinsider

X
5s