តិកនិក៥យ៉ាង ដើម្បីអាចសម្របខ្លួនធ្វើការជាមួយប្រភេទមនុស្សពូកែរំខាន និង សាំញ៉ាំច្រើន
មិនថានៅទីណាទេ អ្នកមិនអាចគេចផុតពីមនុស្សដែលចេះតែរំខានគេឯង ឬធ្វើឲ្យអ្នកជិតខ្លួនលំបាកបានឡើយ។ ដូចនេះតើមានវិធីអ្វីទៅដើម្បី ធ្វើការជាមួយពួកគេបាន មិនថាគេរំខានអ្នកយ៉ាងណាក៏ដោយនោះ?
១) «និយាយម៉ាត់ៗ កុំសុំាច្រើនជាមួយមនុស្សប្រភេទហ្នឹង»៖ អ្នកត្រូវធ្វើយ៉ាងណាកំណត់ពេលវេលា ក្នុងការនិយាយគ្នាជាមួយមនុស្សទាំងនោះ ព្រោះថាបើអ្នកកាន់តែនិយាយច្រើនជាមួយគេ នោះគេកាន់តែមានឱកាសបានរំខានអ្នកកាន់តែខ្លាំង។
២)«កំណត់ពេល ឲ្យច្បាស់ពេលមានការងារជាមួយពួកគេម្ដងៗ »៖ បង្ហាញពួកគេឲ្យបានច្បាស់ថាតើអ្នកមានពេលប៉ុន្មានម៉ោង សម្រាប់ការប្រជុំថ្ងៃនេះ។ បន្ទប់មក កុំបន្តការសន្ទនាឲ្យវែងឆ្ងាយអី ប្រសិនបើពេលវេលាកាន់តែស្ដួចស្ដើងមែនទែននោះ។
៣) «អត់ធ្មត់ហើយប្រើពាក្យកុំធ្ងន់ៗពេក» ៖ ពេលខ្លះ ភាពសុំាញុំារបស់មនុស្សពូកែរំខាន អាចធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អ ហេតុនេះហើយអ្នកត្រូវគិតថាកុំឲ្យមនុស្សម្នាក់មកធ្វើឲ្យអ្នកមិនសប្បាយចិត្តពេញមួយថ្ងៃអី ។ ដូចនេះបើអត់ធ្មត់បាន ក៏អត់ធ្មត់ទៅ។ រីឯពាក្យសម្ដីវិញ កុំប្រើប្រាស់ធ្ងន់ៗ ដាក់ពួកគេអី ព្រោះវានាំតែកើតរឿងនៅកន្លែងធ្វើការទេ ។
៤) «និយាយកំប្លែងស្ងួត»៖ បរិយាកាសអាចកាន់តែអាប់អួ បើម្នាក់ៗ ម៉ត់ចត់ដាក់គ្នាពេក។ ដូចនេះដើម្បីបន្លប់សម្ដី រំខាន របស់ពួកគេ អ្នកអាចបង្វែងទៅនិយាយពីរឿងកំប្លុកកំប្លែងវិញទៅទើបប្រសើរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ businessinsider