ការញញឹម នឹងផ្ដល់ប្រយោជន៍សំខាន់ៗជាច្រើន ដែលអ្នកមិនចាប់អារម្មណ៍
អ្នកស្រី Mother Terasa បានពោលថា៖«អ្នកមិនដឹងពីឥទ្ធិពលនៃញញឹមនោះទេ»។ ការញញឹមមិនត្រឹមតែធ្វើឲ្យមានអារម្មណ៍ល្អថែមទាំងជារឿងល្អមួយ។ អ្នកខ្លះនៅអៀនមិនហ៊ានញញឹមនោះទេ។ ដូច្នេះហើយ លើកក្រោយប្រសិនជាអ្នកមានឱកាសញញឹម ញញឹមទៅ៖
១) ការញញឹមនាំមកនូវការទាក់ទាញ៖ ការញញឹមរបស់អ្នកបង្ហាញព័ត៌មានជាច្រើនណាស់អំពីអ្នក។ យើងក៏ដូចគ្នាដែរ យើងចូលចិត្តមនុស្សដែលញញឹមច្រើន។ ប្រសិនជាអ្នកចង់មានការទាក់ទាញ គ្រាន់តែញញឹមទៅកាន់មិត្តរបស់អ្នកទៅ។
២) សប្បាយចិត្តជាងមុន៖ ការញញឹមពិតជាធ្វើឲ្យអ្នកសប្បាយចិត្តជាងមុន។ ការញញឹមជួយសម្រួលដល់អារម្មណ៍ទាំងមូលរបស់អ្នក។ ដូច្នេះហើយ ប្រសិនជាអ្នកធុញថប់ សាកញញឹមទៅមើល។
៣) អ្នកដឹកនាំល្អជាងមុន៖ ការញញឹមជំរុញឲ្យមានភាពជឿជាក់។ អ្នកដែលញញឹមបានច្រើនច្រើនតែទទួលការទុកដាក់ជាងមនុស្សដែលអត់។ អ្នកដឹកនាំភាគច្រើនសុទ្ធតែញញឹម។
៤) ផលិតភាព៖ ឥទ្ធិពលនៃការញញឹមនៅកន្លែងធ្វើការអាចជំរុញដល់លទ្ធផលការងាររបស់អ្នក។ តាមការសិក្សាបានរកឃើញថា បុគ្គលិកដែលញញឹមច្រើនមានផលិតភាពនិងមានភាពឆ្នៃប្រឌិតច្រើនជាងអ្នកដែលអត់។
៥) ចំណាប់អារម្មណ៍ល្អជាងមុន៖ តើអ្នកធ្លាប់ស្ថិតនៅក្នុងបន្ទប់ដែលពោរពេញទៅអ្នកដទៃហើយអ្នកមានការលំបាកក្នុងការទាក់ទងឬនិយាយស្តីទៅកាន់អ្នកដទៃដែរឬទេ? តើអ្នកចង់ក្លាយជាមនុស្សម្នាក់ដែលអាចចុះសម្រុះជាមួយមនុស្សរាល់គ្នាដែរឬទេ? ញញឹមឲ្យបានច្រើន អ្នកនឹងទទួលបានចំណាប់អារម្មណ៍ល្អពីអ្នកដទៃ។
៦)ទំនុកចិត្ត៖ ការញញឹមមិនមែនត្រឹមតែជួយអ្នកឲ្យមានជំនឿចិត្តលើខ្លួនឯងនោះទេ ថែមទាំងជួយអ្នកឲ្យមានទំនុកចិត្តរយៈពេលយូរទៀតផង។ ប្រសិនអ្នកជាមនុស្សដែលញញឹមឬសើចច្រើន អ្នកនឹងទទួលបានចំណាប់អារម្មណ៍ ទំនុកចិត្តនិងការគោរពពីអ្នកដទៃ៕
ប្រែសម្រួល៖អុឹង មុយយូ ប្រភព៖ www.lifehack.org