ចំណុចសំខាន់ៗបីយ៉ាងបញ្ជាក់ថា អ្នកដែលចង់ធ្វើការនៅក្នុងវិស័យធនាគារ ជាជម្រើសត្រឹមត្រូវ
នាពេលថ្មីៗនេះ វិស័យធនាគារនិងហិរញ្ញវត្ថុបានរីកចម្រើនគួរឲ្យកត់សម្គាល់ មិនថាក្នុងប្រទេស ឬ ក្រៅប្រទេសនោះឡើយ។ រៀងរាល់ឆ្នាំ ខណៈមនុស្សមួយចំនួនបានចាប់ផ្តើមរៀនជំនាញធនាគារនៅតាមសាកលវិទ្យាល័យ មានធនាគារឬស្ថាប័នហិរញ្ញវត្ថុជាច្រើនក៏កំពុងផ្តល់ឱកាសការងាររាប់សិបកន្លែង ។ ខាងក្រោមនេះជាហេតុផលមួយចំនួន ដែលអ្នកគួរចាប់យកឪកាសការងារនៅក្នុងវិស័យធនាគារ៖
១)ប្រាក់ខែល្អ៖ ប្រាកដណាស់ ប្រាក់ខែល្អគឺជាហេតុផលដ៏ធំបំផុតក្នុងការចូលវិស័យណាមួយ។ វាជាការពិតណាស់ដែលធនាគារផ្តល់ប្រាក់ខែខ្ពស់ដល់បុគ្គលិក។ លើសពីនេះទៅទៀត ធនាគារក៏ផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗផងដែរ។
២) ស្ថិរភាពនៃការងារ៖ វិស័យធនាគារអាចផ្តល់ការងារដែលមានស្ថិរភាពដល់បុគ្គលិកបាន។ អ្នកមិនត្រឹមតែមានស្ថិរភាពក្នុងការងារនោះទេ អ្នកអាចនឹងឡើងឋានៈតាមរយៈការបំពេញការងារបានល្អ។
៣) ការងារដែលមានការប្រកួតប្រជែង៖ ក្នុងវិស័យនេះ អ្នកមិនអាចប្រើប្រាស់ក្បួនបុរាណរហូតនោះទេ។ ដោយសារតែបច្ចេកវិទ្យាមានការរីកចម្រើនការងារក្នុងវិស័យនេះក៏កាន់តែលំបាកដែលទាមទារបុគ្គលិកឲ្យខំប្រឹងអស់ពីសមត្ថភាពដើម្បីតាមទាន់បច្ចេកវិទ្យា។
ប្រែសម្រួល៖អុឹង មុយយូ ប្រភព៖ www.india.com