កាដូ​សំខាន់​៣​យ៉ាង ដែល​មនុស្ស​គ្រប់គ្នា​​មិន​គួរ​ភ្លេច​ផ្ដល់​ឲ្យ​ខ្លួន​ឯង​ឡើយ​



មនុស្ស​​ភាគ​ច្រើន បើ ​និយាយ​រឿង​កាដូ ពូក​គេ​តែង​គិត​ពី​កាដូ​ដែល​​ជូន​ទៅ​អ្នក​ដទៃ។ រី​ឯ​កាដូ​ដែល​អ្នក​គប្បី​ជូន​ខ្លួន​ឯង ភាគ​ច្រើន​អ្នក​តែង​មើល​រំលង ។ នេះ​ជា​អ្វី​ដែល​អ្នក​គួរ​ដឹង៖

១) ក្ដី​ស្រឡាញ់​ ៖ វា​គឺ​ជា​កាដូ​មួយ​ដ៏​​ស័ក្ដិសម​ ​ឥត​ខ្ចោះ និង​កម្រ​ទៅ​ហើយ សម្រាប់​ខ្លួន​ឯង។ អ្នក សាក​គិត​មើល​ទៅ តើ​មាន​មនុស្យ​ប៉ុន្មាន​​នាក់​​ហើយ​ដែល​ឲ្យ​ការ​ស្រឡាញ់​ពិត​នេះ​ដល់​អ្នក​? បើ​អ្នក​មិន​ចេះ​ផ្ដល់​ឲ្យ​ខ្លួន​ឯង​ផង តើ​ទៅ​រំពឹង​បាន​ពី​អ្នក​ណា​មក​?

២) សុខភាព​ល្អ ៖ កាដូ​សុខភាព​ល្អ នេះ​មិន​មែន​ចេះ​តែ​ងាយ​បាន​ទេ​។ អ្នក​នឹង​ដឹង​ហើយ ថា​ធ្វើ​យ៉ាង​ណា​ដើម្បី​បាន​សុខភាព​ល្អ​សម្រាប់​ខ្លួន​ឯង​ផ្ទល់​?

៣) ពេលវេលា៖ ពេលវេលា​ មាន​ច្រើន​ណាស់ តែ​បើ​អ្នក​ចំណាយ​ ពេល​ច្រើន​ពេក​សម្រាប់​តែ​អ្នក​ដទៃ។ ចុះ​ឯណា​ទៅ​ពេល​វេលា​សម្រាប់​មើល​ថែ​ខ្លួន​ឯង​នោះ​?

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ herinterest

X
5s