ទស្សនៈជីវិត៣យ៉ាងរបស់អ្នកនិពន្ធអាមេរិក លោក Brian Tracy នឹងជួយឲ្យជីវិតអ្នកមានពន្លឺ
លោក Brain Tracy គឺជាអ្នកនិពន្ធដ៏ល្បីល្បាយម្នាក់នៅសហរដ្ឋអាមេរិកហើយក៏ជាវាគ្មិនដ៏ល្បីល្បាយមួយរូប។ អ្វីដែលអ្នកពុំបានដឹងគឺទស្សនៈទាំងបីយ៉ាងរបស់លោក Brain Tracy ។ ទស្សនៈរបស់លោកគឺសាមញ្ញនោះទេ ប៉ុន្តែប្រសិនជាអនុវត្ត វានឹងនាំអ្នកទៅរកភាពជោគជ័យថែមមួយកម្រិតទៀត៖
១)ជីវិតគឺលំបាក៖ លោក Brain Tracy បាននិយាយថាជីវិតគឺវាលំបាក មិនថានាពេលបច្ចុប្បន្នឬអនាគតនោះទេ ជីវិតគឺវាលំបាកអ៊ីចឹងឯង។ ការដឹងថាជីវិតគឺលំបាកនឹងជួយកាត់បន្ថយភាពតានតឹង និង ជំរុញអ្នកឲ្យខំប្រឹងតទៅទៀត ព្រោះថា ទោះបីត្អួញត្អែរ ឬ រត់គេចបំផុតយ៉ាងណាក៏ទៅមិនរួចដែរ តែបើទទួលស្គាល់ការពិត ហើយព្យាយាមធ្វើការងារដែលពេញចិត្តឲ្យអស់ពីលទ្ធភាព នោះជីវិតនឹងជួបរឿងល្អមិនខាន។
២) អ្វីៗគឺអ្នកជាអ្នកកំណត់៖ មនុស្សជាច្រើនគិតថាមនុស្សដែលជោគជ័យសុទ្ធតែជាមនុស្សដែលមានទេពកោសល្យពីកំណើត ឬ មកពីពួកគេមានសំណាង។ តែ មនុស្សដែលជោគជ័យពិតប្រាកដជឿជាក់ថាភាពជោគជ័យឬបរាជ័យគឺអាស្រ័យទៅលើពួកគេ។ ជីវិតតែងតែមានទុក្ខលំបាក ដូច្នេះហើយវាអាស្រ័យទៅលើអ្នកក្នុងការឆ្លើយតបប៉ុណ្ណោះ។
៣) រៀន៖ ប្រសិនជាអ្នកឃើញមនុស្សសម្រេចបាននូវកិច្ចការដែលអ្នកចង់សម្រេច ត្រូវរៀនពីពួកគាត់។ ទទួលយកចំណេះដឹងថ្មីៗ អានសៀវភៅ ហើយអនុវត្ត។ លោក Brain Tracy បាននិយាយថា៖«វាមិនមែនស្រួលនោះទេ។ ប៉ុន្តែ អ្នកអាចរៀនអ្វីៗបានហើយក្លាយជាមនុស្សដែលអ្នកប្រាថ្នា»៕
ប្រែសម្រួល៖អឹុង មុយយូ ប្រភព៖ www.addicted2success.com