​បើ​មាន​ចំណុច​អវិជ្ជមាន​ទាំង​នេះ ​​​មាន​ន័យ​ថា​​​ អ្នក​​គ្មាន​ថ្ងៃ​អាច​សម្រេច​ក្ដី​សុបិន​របស់​ខ្លួន​បាន​​ឡើយ​



ជា​ការ​ពិត​ណាស់ សុបិន​ណា​ក៏​អាច​ក្លាយ​ជា​ការ​ពិត​បាន​ដែរ​បើ​អ្នក​មិន​បោះបង់​ តែ​បើ​អ្នក​​មាន​ក្ដី​សុបិន​ហើយ តែ​សុខ​ចិត្ត​អង្គុយ​ចាំ​តែ​ពេលវេលា​ល្អ ទើប​ចាប់ផ្ដើម​អនុវត្ត​ នោះ​ក្ដី​សុបិន​នឹង​គ្មាន​​ថ្ងៃ​លេច​ចេញ​ជា​រូបរាង​ឡើយ។ សញ្ញា​ទាំង​នេះ​ហើយ ដែល​បង្ហាញ​ច្បាស់​បាន​ថា «​អ្នក​នឹង​គ្មាន​ថ្ងៃ​សម្រេច​ក្ដី​សុបិន​អ្នក​បាន​។»

១) «​ចាំ​អ្នក​ដទៃ យល់ស្រប​នឹង​ក្ដី​ស្រមៃ​របស់​អ្នក​សិន»៖ តើ​វា​ត្រឹមត្រូវ​ដែរ​ឬ​ទេ ដែល​អ្នក​​អង្គុយ​ចាំ​អ្នក​ដទៃ យល់​ព្រម​ពី​ក្ដី​ស្រមៃ​អ្នក​សិន​នោះ? ទាល់​តែ​​គេ​សម្រេច​ចិត្ត​ថា ព្រម​ ទើប​អ្នក​ចាប់​ផ្ដើម​សកម្មភាព​អ្នក​មែន​ទេ​? តាម​ពិត​ទៅ​គ្មាន​នរណា​ម្នាក់​មក​ខ្វាយ​ខ្វល់​នឹង​រឿង​របស់​អ្នក​ឡើយ ព្រោះ​ថា ​ខ្លួន​គេ​ក៏​មាន​រឿង​​ត្រូវ​គិត​ដែរ។ ដូចនេះ​បើ​អ្នក​មាន​ក្ដី​ស្រមៃ​ហើយ​នោះ អ្នក​គួរ​ចាប់​​ផ្ដើម​សកម្មភាព​ទៅ ទើប​វា​ឆាប់​ជោគជ័យ។​

២) «​មិន​បាន​បង្កើត​ការងារ​ដែល​អ្នក​ត្រូវ​ធ្វើ​ជា​ប្រចាំ​»៖ ជោគជ័យ​ថ្ងៃ​ស្អែក​ អាច​មាន​បាន​លុះ​ត្រា​អ្នក បាន​ធ្វើ​អ្វី​មួយ​នៅ​ថ្ងៃ​នេះ​សិន។ អ្នក​គួរ​តែ​បង្កើត​ការងារ​ធ្វើ​ជា​រៀងរាល់​ថ្ងៃ ដែល​ការងារ​នោះ​ត្រូវ​ពាក់ព័ន្ធ​នឹង​ក្ដី​ស្រមៃ​របស់​អ្នក​​ផង​ដែរ។

៣) «​គិត​ថា​ខ្លួន​ឯង​មិន​អាច​ធ្វើ​ឲ្យ​ក្ដី​ស្រមៃ​ក្លាយ​ជា​ការ​ពិត​បាន​ទេ​»៖ សឹង​គ្រប់​ពេល​ទៅ​​ហើយ មនុស្ស​គ្រប់​រូប​តែង​មាន​ចិត្ត​មួយ​គិត​ថា «​ខ្លួន​ឯង​គ្មាន​សមត្ថភាព​ថា​នឹង​អាច​ឲ្យ​ក្ដី​ស្រមៃ​ខ្លួន​បាន​ជោគជ័យ​ឡើយ។» ពេល​ដែល​អ្នក​ចាប់​ផ្ដើម​គិត​បែប​នេះ អ្នក​នឹង​បោះបង់​ការងារ​ចោល​ម្ដង​បន្តិច​ៗ រួច​ហើយ​ងាក​ទៅ​រក​ការងារ​ផ្សេង​ដែល​មិន​មែន​​ជា​ក្ដី​ស្រមៃ​របស់​ខ្លួន​ទៅ​វិញ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ addicted2success

X
5s