បើមានសញ្ញាទាំងនេះបញ្ជាក់ថា អ្នកជាមានទេពកោសល្យតែងនិពន្ធតាំងពីកំណើត !
មនុស្សម្នាក់ៗកើតមក គឺពាំនាំ ទេពកោសល្យមិនដូចគ្នាទេ ខ្លះពូកែច្រៀង ខ្លះពូកែគូរគំនូរ និងសរសេរតែងនិពន្ធផ្សេងៗជាដើម។ ទៀតសោតអត្ថបទខាងក្រោមនេះនឹងបង្ហាញឲ្យអ្នកដឹង ថាតើអ្នកជាមនុស្សពូកែតែងនិពន្ធពីកំណើតដែរឬអត់?
១) អ្នកតែងកត់ចំណាំគ្រប់ពេល៖ រាល់ពេលអ្នកអានសៀវភៅ ឬក៏សិក្សាពីអ្វីនោះ អ្នក ជាមនុស្សដែលចូលចិត្តកត់ចំណាំទុក ព្រោះអ្នកមិនចង់ភ្លេចវា។
២) អ្នកចូលចិត្តអាន៖ ភាគច្រើននៃអ្នកចូលចិត្តអាន ពួកគេចូលចិត្តសរសេរណាស់ ។ អ្នកដែលអានសៀវភៅ ច្រើន ពួកគេសម្បូរទៅដោយគំនិតនឹងចំណេះដឹង ហេតុនេះគេមិនខ្វះគំនិតក្នុងការសរសេរឡើយ។
៣) អ្នកចូលចិត្តសរសេរជាងការនិយាយផ្ទាល់៖ អាចថា ពេលដែលអ្នកចង់និយាយទៅកាន់នរណាម្នាក់ ឬមួយចង់សុំច្បាប់ការងារអ្វីមួយ អ្នកតែងជ្រើសយកការសរសេរជាលិខិត ជាងការនិយាយផ្ទាល់។ នេះដោយសារតែអ្នកមានភាពក្លាហានទៅនឹងការសរសេរជាងការនិយាយ។
៤) អ្នកអាចទាយដឹងពីទឹកដៃនៃការសរសេររបស់អ្នកដទៃ ៖ បើអ្នកជាមនុស្សពូកែសរសេរមែន រាល់ពេលអ្នកអានអត្ថបទរបស់នរណាម្នាក់ អ្នកអាចដឹងច្បាស់បានថា តើអ្នកសរសេរនោះ មានទឹកដៃល្អឬមិនល្អហើយ។
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack