​ចំណុច​៣​យ៉ាង​ ដែល​​អ្នក​ត្រូវ​តែ​រក្សា​ការ​សម្ងាត់​​ឲ្យ​ជិត​ ​​​កុំ​ឲ្យ​គេ​ដឹង​ងាយ​ៗ​ឲ្យ​សោះ​



ទោះ​បីវា​​មាន​រឿង​ខ្លះ​​អ្នក​ចង់​ចែក​រំលែក​ទៅ​កាន់​មិត្តភ័ក្ដិ​​ដូច​ជា​រឿង​គ្រួសារ ការងារ​ លុយ​កាក់​ក៏​ដោយ ប៉ុន្តែ​មាន​ចំណុច​ខ្លះ​អ្នក​គួរ​តែ​រក្សា​ការ​សម្ងាត់​និង​មិន​គួរ​ចែក​រំលែក​ទៅ​អ្នក​ដទៃ​ឡើង។  អត្ថបទ​មួយ​នេះ​នឹង​ប្រាប់​ពី​ហេតុផល​ហេតុអ្វី​អ្នក​មិន​គួរ​ចែក​រំលែក​នូវ​ចំណុច​ខាង​ក្រោម៖

១) គម្រោង​អនាគត៖ វា​ជា​គន្លឹះ​ដែល​សំខាន់​បំផុត។ អ្នក​គួរ​ចែក​រំលែក​អំពី​គម្រោង​របស់​អ្នក ជា​ពិសេស​គម្រោង​ពាណិជ្ជកម្ម។ អ្នក​ត្រូវ​រក្សា​ទុក​រហូត​ដល់​អ្នក​ចាប់​ផ្តើម​ឬ​ពេល​ដែល​អ្នក​ទទួល​ផ្លែ​ផ្កា​ពី​វា ពី​ព្រោះ​ថា​ប្រសិន​ជា​អ្នក​ចែក​រំលែក មាន​មនុស្ស​មួយ​​ចំនួន​នឹង​លួច​យក​គំនិត​ពី​អ្នក។

២) លេខ​​សម្ងាត់​ផ្សេងៗ​៖  ​សម្រាប់​លេខ​សម្ងាត់​ និង លេខ​កូដ​​ផ្សេងៗ​​  ​​គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​​ណាស់  ​មិន​ថា ​គណនី​Facebok ​លេខ​សម្ងាត់​​ចូល​ទូរស័ព្ទ ឬ​​  កាត​AT​Mនោះ​ទេ​ អ្នក​ត្រូវ​តែ​រក្សា​វា​ឲ្យ​បាន​ល្អ។ ​បើ​មិន​ដូច្នោះ​ទេ​ អ្នក​នឹង​មាន​ការ​សោកស្ដាយ​​មិន​ខាន។

៣) លុយ​និង​សុខភាព៖ សង្គម​បច្ចុប្បន្ន មនុស្ស​វាយ​តម្លៃ​​មនុស្ស​ដោយ​ផ្អែក​ទៅ​លើ​សម្ភារៈនិយម ​ប្រាក់​ចំណូល។ល។ តែ​មនុស្ស​មិន​សូវ​ឲ្យ​តម្លៃ​ទៅ​លើ​ការ​អប់​រំ​ឬ​ការងារ​ដែល​បុគ្គល​ម្នាក់​មាន​នោះ​ទេ។ ការ​និយាយ​ពី​រឿង​​លុយ​កាក់ មនុស្ស​ជា​ធម្មតា​ចូល​ចិត្ត​គិត​ថា​តើ​អ្នក​ណា​រក​លុយ​បាន​ច្រើន​ជាង។ វា​អាច​ប៉ះពាល់​ដល់​មិត្ត​ភាព​របស់​អ្នក។ លើស​ពី​នេះទៀត វាក៏អាច​ធ្វើឲ្យអ្នកប្រឈមនឹងបញ្ហាសន្តិសុខផងដែរ​ ប្រសិនបើអ្នកប្រាប់គេថា អ្នកមានលុយច្រើន​៕

ប្រែ​សម្រួល៖ អ៊ឹង មុយយូ ប្រភព៖ www.greatlifeone.com​

X
5s