ចំណុចសំខាន់ៗរាប់​តាំង​ពី​​ក្បាល​រហូត​ដល់​ចុង​ជើង នឹង​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ដូចម្ដេច​!!!​​



មនុស្ស​ម្នាក់​ៗ​មាន​រូបរាង ខុស​ៗ​គ្នា ហើយ​រូបរាង​ទាំង​នោះ​ទៀតសោត​ក៏​បង្ហាញ​​ពី​បុគ្គលិក​លក្ខណៈ​របស់​បុគ្គល​នោះ​​ផង​ដែរ។ តោះ សាក​អាន​មើល​ ថា​តើ​​អ្នក​ស្រាវជ្រាវ​បង្ហាញ​អ្វី​ខ្លះ​ពី​រូបរាង​របស់​អ្នក​?

១) ក្បាល​៖ អ្នក​គួរ​ចំណាំ​មើល​ទៅ​​ ថា មនុស្ស​ដែល​មាន​ ឆ្អឹង​ក្បាល រាង​ធំ គឺ​សុទ្ធ​តែ​ជា​មនុស្ស​ដែល​មាន​ការ​ចងចាំ​ល្អ មិន​ថា​អាយុ​គេ​​ប៉ុន្មាន​​ទេ ការ​ចងចាំ​គឺ​នូវ​តែ​ល្អ ដដែល​។​

២) ថ្ងាស ៖ សម្រាប់​អ្នក​ដែល​មាន​ថ្ងាស​ទូលាយ ពួក​គេ​​គឺ​សុទ្ធ​តែ​ជា​មនុស្ស​ឆ្លាត ហើយ សំបូរ​ទៅ​ដោយ​គំនិត​ល្អ​ៗ ទៀត​ផង។

៣) ចិញ្ចើម ៖ អ្នក​ដែល​មាន​ ចិញ្ចើម​ក្រាស់ ហើយ​ខ្មៅ ក្រឹប​នោះ ភាគ​ច្រើន​ជា​មនុស្ស​រួសរាយ​រាក់ទាក់ ហើយ​អ្នក​ដែល​មាន​ចិញ្ចើម​រាង​​ ឡើង​លើ គឺ​ជា​មនុស្ស​ខិតខំ​ធ្វើ​ការងារ​។

៤) ភ្នែក៖ យោង​តាម​ការ​សិក្សា​របស់​សាកលវិទ្យាល័យ Prague បាន​ឲ្យ​ដឹង​ថា​៖ «​បុរស​ដែល​មាន​ភ្នែក​​ពណ៌​ត្នោត គឺ​ជា​ប្រភេទ​​មនុស្ស​រម្យទម សុភាព​​ ហើយ​អាច​​ទុក​ចិត្ត​បាន​។»

៥) មាត់​​៖ អ្នក​មាន​បបូរ​មាត់​រាង​ធំ​និង​ក្រាស់ ភាគ​ច្រើន​ជា​មនុស្ស​ចូលចិត្ត​ភាព​ស៊ិចស៊ី ហើយ​ងាយ​នឹង​ទាក់ទាញ​អ្នក​ដទៃ ឲ្យ​ស្រឡាញ់​ខ្លួន​ណាស់។​

៦) ដើម​ទ្រូង ៖ ការ​ស្រាវជ្រាវ​នៅ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា ស្រ្ដី ដែល​មាន​ដើម​ទ្រូង​ធំ គឺ មាន​ខួរក្បាល​ឆ្លាត​វៃ​ជាង​ អ្នក​មា​ដើម​ទ្រូង​តូច។ ចំណែក​ឯ​បុរស​ដែល​មាន​រោម​ដើម​ទ្រូង​ច្រើន គឺ​ជា​បុរស​ដែល​មិន​សូវ​ទាក់ទាញ​ស្រី​ៗ បាន​ច្រើន​ទេ នេះ​បើ​យោង​​តាម​ការ​ស្រាវជ្រាវ​របស់​ប្រទេស​ហូឡង់។ មូលហេតុ​ដែល​ស្រីៗ មិន​សូវ​ស្រឡាញ់​ប្រុស​មាន​​រោម​ដើម​ទ្រូង ​នេះ​ដោយ​សារ​តែ​ ពួក​គេ​ផ្ទុក​អ័រម៉ូន​ស្រីៗ ច្រើន​ពេក​​ក្នុង​ខ្លួន​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖mirror

X
5s