កុំភ្លេចចំណុចទាំងនេះ ប្រសិនបើអ្នកចង់មានសិល្បៈក្នុងការសន្ទនាក្នុងខ្លួន
ការសន្ទនាគឺជាទម្រង់មួយនៃការនិយាយរវាង មនុស្សពីនាក់ ឬ ច្រើនគ្នា។ វាភាគច្រើនកើតឡើងភ្លាមៗនិងមិនសូវផ្លូវការនោះទេ។ ប៉ុន្តែសិល្បៈនៃការសន្ទនាគឺពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់ធ្វើឲ្យការប្រាស្រ័យទាក់ទងរបស់មនុស្សកាន់តែមានភាពងាយស្រួល និង ឆាប់ចុះសម្រុងគ្នា។ ទោះបីជាអ្នកខ្លះមានទេពកោសល្យតាំងពីកំណើតក៏ដោយ សិល្បៈនៃការសន្ទនានៅអាចរៀននិងអភិវឌ្ឍបាន។ អ្នកអាចអភិវឌ្ឍន៍សមត្ថភាពក្នុងការសួរសំនួរឲ្យបានល្អជាងមុន ស្តាប់ដោយយកចិត្តទុកដាក់ដោយគ្រាន់តែអនុវត្តចំណុចខាងក្រោម៖
១)បង្ហាញចំណង់និងឆ្ងល់៖ មនុស្សដែលយកចិត្តដាក់លើអ្នកដទៃច្រើនតែយកចិត្តមកលើខ្លួនឯងដែរ។ តើហេតុអ្វីទៅ? ពីព្រោះថាពួកគេបើកឱកាសឲ្យខ្លួនឯងរៀននិងស្វែងយល់នូវរឿងអ្វីដែលថ្មី។ ការបង្ហាញចំណង់នឹងជំរុញឲ្យអ្នកដទៃចែករំលែកនូវព័ត៌មានដែលពួកគាត់ដឹងមកកាន់អ្នក។
២) ផ្តល់ឲ្យ និង ទទួលយក៖ ការសន្ទនាមួយនឹងប្រព្រឹត្តមិនល្អនោះទេប្រសិនជាម្នាក់ចាំតែនិយាយហើយម្នាក់ទៀតចាំតែស្តាប់។ អ្នកទាំងពីរគួរតែមានឱកាសស្មើគ្នាក្នុងការនិយាយឬចែករំលែក។ លើសពីនេះទៅទៀត ក្រោយអ្នកលើកនូវប្រធានបទអ្វីមួយ អនុញ្ញាតឲ្យអ្នកដទៃបន្ថែមមតិផងដែរ។
៣) មានអ្វីចែករំលែក៖ ប្រសិនជាអ្នកមិនមានអ្វីចែករំលែកនោះទេ អ្នកគ្មានអ្វីនិយាយក្រៅពីខ្លួនអ្នកនោះទេ។ ប៉ុន្តែ មនុស្សទូទៅមិនចង់ដឹងឮនូវបញ្ហារបស់បុគ្គលណាមួយឡើយព្រោះវាធុញ។ ដូច្នេះហើយ អ្នកគួរតែព្យាយាមតាមដានព័ត៌មានដែលជួយអ្នកឲ្យមានគំនិតច្រើនជាងមុន ទន្ទឹមនឹងនេះអ្នកក៏រៀនអ្វីថ្មីផងដែរ៕
ប្រែសម្រួល៖អឹុងមុយយូ ប្រភព៖ www.essentiallifeskill.com