អ្នកគួរសួរសំណួរទាំងនេះ ដើម្បីបំផុសគំនិតស្វែងរកគោលដៅក្នុងជីវិតឲ្យឃើញ
យើងរាល់គ្នាសុទ្ធតែរកគោលដៅក្នុងជីវិត មិនថាការងារ ការសិក្សាឬជីវិតនោះទេ។ ប្រសិនជាអ្នកមានអារម្មណ៍ថាខ្លួនឯងកំពុងតែជាប់កាំង មិនដឹងធ្វើអ្វី សួរខ្លួនឯងនូវសំនួរខាងក្រោមនេះ៖
១) ហេតុអ្វីបានជាអ្នកនៅទីនេះ?៖ មិនថាអ្នកឥឡូវនេះស្ថិតនៅទីណានោះទេ នៅហាងកាហ្វេ សាលារៀនឬបន្ទប់ប្រជុំ។ល។ សួរខ្លួនឯងហេតុអ្វីបានជាអ្នកនៅទីនេះ។ តើអ្វីដែលនាំអ្នកមកកាន់ទីនេះ? តើអ្នកកំពុងធ្វើអ្វីក្នុងជីវិតរបស់អ្នកនៅថ្ងៃនេះ?
២) តើរឿងរបស់អ្នកជាអ្វី? ៖ កុំមើលងាយឲ្យសោះ រឿងផ្ទាល់ខ្លួនពិតជាមានឥទ្ធិពលណាស់ មិនថាវាជាការពិតឬក៏អត់នោះទេ។ វាផ្តល់អ្នកនូវហេតុផលឲ្យអ្នករស់នៅនិងរៀនពីបទពិសោធន៍ទាំងនោះ។ អ្នកមិនអាចផ្លាស់ប្តូររឿងអតីតក៏ពិតមែន ប៉ុន្តែអ្នកអាចចាប់ផ្តើមសារជាថ្មីនៅថ្ងៃនេះ។
៣) តើអ្នកត្រូវការអ្នកណា?៖ អ្នកមិនអាចបញ្ចេញនូវសក្ដានុពលទាំងអស់ដែលអ្នកមានដោយពុំមានការជំរុញពីអ្នកដទៃនោះទេ។ អ្នកដែលអ្នកនៅជាមួយនឹងមានឥទ្ធិពលដល់អ្នកជាខ្លាំង។ ដូច្នេះហើយ ជ្រើសរើសមនុស្សឲ្យបានត្រឹមត្រូវ។
ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.success.com