ហេតុ​អ្វី​អ្នក​ត្រូវ​ជ្រើសរើស​ការងារ​ពាក់ព័ន្ធ​នឹង​ការ​ច្នៃ​ម៉ូត​?​



ការ​សិក្សា​ពាក់ព័ន្ធ​នឹង​ការ​ច្នៃម៉ូត​ គឺ​មាន​គុណ​ប្រយោជន៍ ណាស់​ ដែល​ជា​ហេតុ​នាំ​ឲ្យ​​និស្សិត​ ជា​ច្រើន​បាន​ បាន​បញ្ចប់​ការ​សិក្សា​ ហើយ​កាន់​ សញ្ញាប័ត្រ​ ផ្នែក​ឆ្នៃ​ម៉ូត​នេះ​ជា​រៀងរាល់​ឆ្នាំ។ ខាង​ក្រោម​នេះ​ជា​​អ្វី​ដែល​អ្នក​គួរ​ដឹង​៖

១) មាន​ឱកាស​ប្រកួតប្រជែងច្រើន៖ បើ​អ្នក​ជា​មនុស្ស​ចូលចិត្ត​​ប្រកួត​ប្រជែង​នឹង​ខ្លួន​ឯង ហើយ​​ចង់​បង្កើន​សម្ពាធ ដើម្បី​អភិវឌ្ឍ​ខ្លួន អ្នក​គួរ​សិក្សា​ផ្នែក​នេះ​។ បើ​អ្នក​រៀន​ផ្នែក​នេះ អ្នក​នឹង​ឆាប់​បាន​សិក្សា​ពី​ការ​វិវត្ត​ជា​ច្រើន​ នៃ​ការ​ច្នៃម៉ូត ជាពិសេស​ អង្គុយ នឹក​គិត ច្នៃ​អ្វី​ដែល​ថ្មីៗ​ ឲ្យ​ចេះ​ជា​រូប​រាង​។

២)​ ជួប​​មនុស្ស​បាន​ច្រើន​ ហើយ​អាច​ទាក់ទង​ជាមួយ​ពួក​គេ​​បាន​៖ ​ ធ្វើ​ការ​ខាង​ផ្នែក​ច្នៃម៉ូត គឺ​បើក​ទ្វា​សម្រាប់​អ្នក​​ជួប​ ជាមួយ​មនុស្ស​ថ្មី​ៗ​​បាន​ច្រើន ដែល​មាន​បទពិសោធន៍ និង​ជីវិត​ផ្សេង​ៗ គ្នា​។ អ្នក​អាច​រៀន​បាន​ច្រើន​ពី​ពួក​គេ ហើយ​មនុស្ស​ដែល​អ្នក​បាន​ជួប​នោះ ភាគ​ច្រើន​ពួក​គេ ជោគជ័យ​ណាស់ ក្នុង​វិស័យ​ច្នៃម៉ូត​នេះ​​ណាស់​។

៣​) ​​​ក្លាយ​ជា​មនុស្ស​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់៖ ​​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​នេះ គឺ​ត្រូវ​តែ​ព្យាយាម​អភិវឌ្ឍ​ខ្លួន​ ដើម្បី​បង្កើត​អ្វី​ដែល​ថ្មី ​និង ប្លែក ​​ដូច្នេះ​ហើយ​ភាព​ច្នៃប្រឌិត​ គឺ ជា​រឿង​សំខាន់​បំផុត​។ ​ដូច្នេះ​បើ​អ្នក​ធ្វើ​ការ​​​​លើ​វិស័យ​នេះ ​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ដែល​មាន​ការ​ច្នៃប្រឌិត​ខ្ពស់​ និង ​មាន​ឱកាស​ជោគជ័យ​ច្រើន​៕ ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.fish4.co.uk

X
5s