គំនិតខ្លីៗ តែមានប្រយោជន៍ខ្លាំងសម្រាប់ការរៀន ហើយទៅណាក៏ក្លាយជាសិស្សឆ្នើម
ពេលខ្លះបើអ្នកមិនប្រឹងអាន ឬមួយសាកសួរសិស្សពូកែដែលអ្នកធ្លាប់ស្គាល់ ថាតើពួកគេមានតិចនិកអ្វីខ្លះ ដើម្បីឲ្យរៀនពូកែទេ នោះ អ្នកនឹងគ្មានថ្ងៃដឹងពីគន្លឹះទាំងនោះឡើយ។ ហេតុនេះអត្ថបទខាងក្រោមគឺជាគំនិតដែលអ្នកគួរអានហើយយកទៅគិត ដើម្បីអភិវឌ្ឍខ្លួនឲ្យរៀនពូកែបាន៖
១) ឧស្សាហ៍ ដាក់លំហាត់ និងសំណួរដល់ខ្លួនឯង ដើម្បីវាស់ស្ទង់ថាខ្លួនចេះកម្រិត ណា , នៅខ្វះខាតអី្វ និងត្រៀមខ្លួនរួចរាល់មុនពេលប្រលង។
២) ត្រូវមានគំនិតវិជ្ជមាននៅពេលរៀនម្ដងៗ។ បើអ្នកគិតថាអ្នកមិនចេះហើយ សម្ពាធនឹងកើនឡើង ហើយមេរៀន ទាំងនោះនឹងកាន់តែពិបាកសម្រាប់អ្នក។ ដូចនេះត្រូវគិតថា គ្មានអ្វីដែលអ្នកមិនចេះទេ ហើយអ្នកដទៃ ក៏មិនចេះជាងអ្នកប៉ុន្មានដែរ ដូចនេះត្រូវតែខំ។
៣) ត្រូវមានភាពឆ្នៃប្រឌិតពេលរៀនម្ដងៗ ។ ដើម្បីឲ្យរៀនកាន់តែពូកែ អ្នកគួរបង្វែងមេរៀនរបស់អ្នកឲ្យទៅជាសាច់រឿងមួយ។ ពេលវាក្លាយជាសាច់រឿងមួយហើយ អ្នកនឹងមិនងាយភ្លេច ហើយចេះតែចង់ដឹងពីវាគ្រប់ពេលតែម្ដង។
៤) ជឿជាក់លើសមត្ថភាពដែលអ្នកមាន ហើយត្រូវមានភាពក្លាហាន ក្នុងការរៀនសូត្រ ជាងមុន។
៥) គិតឲ្យបានជ្រៅ ជាងសិស្សដទៃ ព្រោះថា បើអ្នកគិតរាក់ពេក គំនិតអ្នកមិនសូវជាល្អគ្រប់គ្រាន់សម្រាប់ខ្លួនឯងឡើយ។
៦) ត្រូវមានមហិច្ឆតា ថានឹងយក និទ្ទេសល្អ ឲ្យបានគ្រប់ ម៉ោងសិក្សា។ ៧) ពេលអ្នក គិតអ្វី លែងចេញ ហើយ អ្នកត្រូវរកជំនួយ និងយោបល់ពីមិត្ត និងអ្នកដទៃតាមតែអាចធ្វើទៅបាន ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ thinkeracademy.com