ហេតុផល​​ល្អ​ៗ​​៤​យ៉ាង​​​ដែល​អ្នក​​គួរ​ប្រឡូក​ការងារក្នុង​ វិស័យបដិសណ្ឋារកិច្ច​



តើ​អ្នក​មាន​ដែល​ឆ្ងល់​ទេ​ថា តើ​ការងារ​ផ្នែក​បដិសណ្ឋារកិច្ច​នេះ​គឺ​បែប​ណា​? ដូច​នេះ​ហើយ មិន​ថា​អ្នក​ទើប​តែ​ចាប់​អារម្មណ៍​លើ​ការងារ​ក្នុងវិស័យនេះ ឬ​ក៏​ធ្វើ​វា​យូរ​ហើយ ទេ អ្នក​គួរ​ដឹង​ថែម​ទៀត​ ថា​ការងារ​នេះ​វា​ល្អ កម្រិត​ណា​។

១) មាន​ឱកាស​ទៅ​ធ្វើ​ការ​បាន​ច្រើន​ប្រទេស​៖ តាម​ពិត​ទៅ​ការងារ​នេះ គឺ​ផ្ដល់​ឱកាស​ឲ្យ​អ្នក​បាន​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​បាន​ច្រើន​ណាស់។ អ្នក​អាច​ដើរ​ទៅ​ក្រៅ ដើម្បី​សិក្សា​រៀន​សូត្រ​ពី​របៀប​ធ្វើ​ម្ហូប ការ​រៀប​ចំ​ទទួល ភ្ញៀវ រៀបចំ​សណ្ឋាគារ ក៏​ដូច​​ជា​សេវាកម្ម​ក្នុង​ការ​បម្រើ​​ភ្ញៀវ​ទេសចរ​ផង​ដែរ។

២) ម៉ោង​ការងារ​តែង​តែ​ផ្លាស់​ប្ដូរ​៖ អ្នក​អាច​ផ្លាស់​ប្ដូរ​ម៉ោង​ធ្វើ​ការ​របស់​អ្នក​បាន ព្រោះ​ថា ការងារ​ផ្នែក​បដិសណ្ឋារកិច្ច​នេះ​ឯង ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​​ប្ដូរ​វេន​ការងារ អ្នក​អាច​ធ្វើ​ពេល​យប់ ល្ងាច​ ឬ​ព្រឹក ទៅ​តាម​ថៅកែ​របស់​អ្នក​ចាត់ចែង។​

៣) ជួប​មនុស្ស​បាន​ច្រើន​៖ មិន​ថា​អ្នក​មាន​មុខងារ​ជា​អ្វី​ឡើយ អ្នក​អាច​មាន​ឱកាស​ជួប​មនុស្ស​បាន​ច្រើន ណាស់ មិន​ថា​បរទេស ឬ​ប្រជាជន​ក្នុង​ស្រុក​ឡើយ។ ក្នុង​នោះ អ្នក​អាច​ស្គាល់​អ្នក​ជំនួញ​ធំ ៗ ជា​ច្រើន ដែល​វា​ជា​ចំណង​មួយ​ជួយ​ផ្សារភ្ជាប់​អ្នក​ឲ្យ​ស្គាល់​ពួក​គេ​ផង​ដែរ។

៤) ជា​វិស័យ​មួយ​កំពុង​រីក​លូតលាស់​ខ្លាំង​៖ មិន​ថា​ពិភពលោក​ជួប​វិបត្តិ​សេដ្ឋកិច្ច​កម្រិត​ណា​ទេ វិស័យ​នេះ​គឺ​ជា​វិស័យ​តែ​មួយ​ ដែល​អាច​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​ជាតិ​កុំ​ឲ្យ​ធ្លាក់​ធ្ងន់ធ្ងរ​បាន​។ ដូច​នេះ អ្នក​​មិន​ចាប់​បាច់​ព្រួយ​ រឿង​ខ្វះ លុយ​ចាយ ទៀត​ឡើយ បើ​អ្នក​មាន​ជំនាញ ផ្នែក​បដិសណ្ឋារកិច្ច​នេះ​នោះ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lcca.org.uk

X
5s