ប្រសិនបើអ្នកចេះតែហត់នឿយ និង អស់កម្លាំងជាប្រចាំ កុំភ្លេចអនុវត្តចំណុចសំខាន់ៗទាំងនេះឲ្យសោះ
ភាពនឿយហត់អាចនិយាយបានថា ខ្វះថាមពលឬ ខ្វះកម្លាំងចិត្ត ឬមកពីបញ្ហាសុខភាពផ្សេងៗ។ ក្នុងអត្ថបទនេះ ភាពនឿយហត់មិនមែនសំដៅទៅលើការគេងមិនបានគ្រប់គ្រាន់តែម្យ៉ាង ទើបនឿយហត់នោះទេ ពោលគឺវាអាចមកពីបញ្ហាផ្សេងៗ ហើយអ្វីដែលសំខាន់នោះ អ្នកមិនត្រូវប្រងើយតន្តើយឡើយប្រសិនបើ មានបញ្ហានេះ ដើម្បីជៀសវាងបញ្ហាធ្ងន់ធ្ងន់ធ្ងរនៅថ្ងៃក្រោយ។ ដូច្នេះហើយ អ្នកកុំភ្លេចចំណុចទាំងនេះ៖
១) ពិនិត្យសុខភាព៖ តើអ្នកពិនិត្យសុខភាពប្រចាំឆ្នាំដែរឬទេ? ការពិនិត្យសុខភាពអាចរកឃើញបញ្ហាមុននឹងវាកើតឡើង។ ភាពនឿយហត់អាចជារោគសញ្ញាមួយដែលអ្នកត្រូវទៅពិនិត្យជាបន្ទាន់។
២) ហាត់ប្រាណ៖ ជាច្រើនលើកច្រើនសារ មនុស្សយើងចាំដល់តែមានអារម្មណ៍ហត់ សុខភាពចុះខ្សោយទើបនឹកឃើញចង់ហាត់ប្រាណ។ ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាជាច្រើនបានរកឃើញថាការហាត់ប្រាណជួយបង្កើនថាមពល។
៣) បង្កើនជាតិទឹកឲ្យច្រើនជាងមុន៖ ការខ្វះជាតិទឹកនៅក្នុងខ្លួន អ្នកនឹងមានអារម្មណ៍ថាហត់ហើយត្រូវតែទឹកជាខ្លាំង។ អ្នកមិនត្រឹមតែបែកញើសនោះទេ រាងកាយរបស់អ្នកក៏មិនមានកម្លាំងផងដែរ។ អ៊ីចឹងហើយ អ្នកគួរទទួលទានទឹកឲ្យបានច្រើន។
៤) ទទួលអាហារឲ្យគ្រប់គ្រាន់៖ តាមការសិក្សារកឃើញថា អ្នកគួរតែញាំអាហារលក្ខណៈតូចៗ៥ឬ៦ដងក្នុងមួយថ្ងៃជាជាង៣ដងក្នុងមួយថ្ងៃ។ អ្នកគួរតែមាននំចំណីជាប់ខ្លួនជានិច្ច ប្រសិនជាអ្នកចាប់ផ្តើមអស់កម្លាំង អ្នកអាចទទួលទានបាន។ ប៉ុន្តែត្រូវប្រាកដថា អាហារទាំងនោះ មិនមែនជាប្រភេទអាហារដែលបំផ្លាញសុខភាពរបស់អ្នក៕
ប្រែសម្រួល៖ អឺុង មុយយូ ប្រភព៖ www.powerofpositivity.com